បញ្ញត្តិសូត្រទី ៥
ម្នាលភិក្ខុទាំងឡាយ អគ្គប្បញ្ញត្តិ ( បញ្ញត្តិដ៏ប្រសើរ ) នេះ មាន ៤ យ៉ាង ។ អគ្គប្បញ្ញត្តិ ៤ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ រាហុអសុរិន្ទនេះ ធំលើសជាងពួកសត្វមានអត្តភាព ១ ម្នាលភិក្ខុទាំងឡាយ ព្រះបាទមន្ធាតុនេះ ប្រសើរជាងបុគ្គលអ្នកបរិភោគកាមទាំងឡាយ ១ ម្នាល ភិក្ខុទាំងឡាយ មារមានចិត្តបាបនេះ ប្រសើរជាងពួកសត្វដែលមានតំណែងធំៗ ១ ម្នាលភិក្ខុទាំងឡាយ ព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធ ប្រាកដជាប្រសើរ ក្នុងមនុស្សលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកស ត្វ ព្រមទាំងសមណព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្ស ដ៏សេស ១ ។ ម្នាលភិក្ខុទាំងឡាយ អគ្គប្បញ្ញត្តិមាន ៤ យ៉ាងប៉ុណ្ណេះ ។ រាហុធំលើសពួកសត្វដែលមានអត្តភាព ស្តេចមន្ធាតុប្រសើរជាងបុគ្គលអ្នក បរិភោគកាមទាំងឡាយ មារប្រសើរជាងពួកសត្វ ដែលមានតំណែងធំៗ ជា អ្នករុងរឿងដោយឫទ្ធិ គឺការសម្រេចដោយទិព្វសម្បត្តិ និងដោយយសបរិវារ គតិនៃសត្វលោកមានកំណត់ត្រឹមណា ទោះជាន់ខាងលើក្តី កណ្តាលក្តី ខាងក្រោម ក្តី ព្រះពុទ្ធដែលអ្នកប្រាជទាំងឡាយពោលថា ប្រសើរជាងមនុស្សលោក ព្រមទាំងទេវលោក មានកំណត់ត្រឹមណោះ ។