សោខុម្មសូត្រទី ៦

ក្បាលទី 27 · ទំព័រ 629

ម្នាលភិក្ខុទាំងឡាយ ញាណជាគ្រឿងចាក់ធ្លុះនូវលក្ខណៈដ៏ ល្អិតនេះ មាន ៤ យ៉ាង ។ ញាណជាគ្រឿងចាក់ធ្លុះនូវលក្ខណៈដ៏ល្អិត ៤ យ៉ាង តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ប្រកបដោយ ញាណជាគ្រឿងកំណត់នូវលក្ខណៈដ៏ល្អិត ក្នុងរូបក្រៃលែង ប៉ុន្តែមិន ពិចារណាឃើញនូវញាណជាគ្រឿងកំណត់ នូវលក្ខណៈដ៏ល្អិត ក្នុងរូបដទៃ ទៀត ដែលលើសលុបជាង ឬថ្លៃថ្លាជាងញាណ ជាគ្រឿងកំណត់នូវ លក្ខណៈដ៏ល្អិត ក្នុងរូបនោះ ទាំងមិនបានប្រាថ្នានូវញាណ ជាគ្រឿងកំណត់ នូវលក្ខណៈដ៏ល្អិត ក្នុងរូបដទៃទៀត ដែលលើសលុបជាង ឬថ្លៃថ្លាជាង ញាណជាគ្រឿងកំណត់នូវលក្ខណៈដ៏ល្អិត ក្នុងរូបនោះឯង ១ ប្រកបដោយ ញាណជាគ្រឿងកំណត់នូវលក្ខណៈដ៏ល្អិតក្នុងវេទនា ១ ប្រកបដោយញាណ ជាគ្រឿងកំណត់នូវលក្ខណៈដ៏ល្អិតក្នុងសញ្ញា ១ ប្រកបដោយញាណជាគ្រឿង កំណត់នូវលក្ខណៈដ៏ល្អិតក្នុងសង្ខារដ៏ក្រៃលែង ប៉ុន្តែមិនពិចារណាឃើញនូវ ញាណជាគ្រឿងកំណត់នូវលក្ខណៈដ៏ល្អិតក្នុងសង្ខារដទៃ ដែលលើសលុប ជាង ឬថ្លៃថ្លាជាងញាណជាគ្រឿងកំណត់នូវលក្ខណៈដ៏ល្អិតក្នុងសង្ខារនោះ ទាំងមិនបានប្រាថ្នានូវញាណ ជាគ្រឿងកំណត់នូវលក្ខណៈដ៏ល្អិត ក្នុងសង្ខារ ដទៃទៀតដែលលើសលុបជាង ឬថ្លៃថ្លាជាងញាណជាគ្រឿងកំណត់នូវលក្ខណៈ ដ៏ល្អិតក្នុងសង្ខារនោះឯង ១ ។ ម្នាលភិក្ខុទាំងឡាយ ញាណជាគ្រឿងចាក់ធ្លុះ នូវលក្ខណៈដ៏ល្អិត មាន ៤ យ៉ាងប៉ុណ្ណេះ ។ ភិក្ខុណាដឹងសភាពដ៏ល្អិត នូវរូបក្ខន្ធផង នូវហេតុជាដែនកើតឡើង នៃវេទនាខន្ធផង សញ្ញាខន្ធតាំងឡើងដោយហេតុណា ដល់នូវការរលត់ទៅក្នុងទីណា ( ដឹងច្បាស់នូវហេតុនោះ ដឹងទីនោះ ) ផង ដឹងនូវសង្ខារក្ខន្ធថា ជារបស់អ្នកដទៃ គឺ មិនទៀង ជាទុក្ខ មិនមែនជារបស់ខ្លួនផង ភិក្ខុនោះឈ្មោះថា ឃើញដ