ទុតិយអគតិសូត្រទី ៨ និងអដ្ឋកថា
ក្បាលទី 27 · ទំព័រ 633
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមអគតិសូត្រទី ៧ ដូចតទៅនេះ បទថា អគតិគមនានិ បានដល់ សេចក្តីលម្ហៀង ។ បទថា ឆន្ទាគតឹ គច្ឆតិ សេចក្តីថា បុគ្គលលម្ហៀង ព្រោះពេញចិត្ត គឺធ្វើវត្ថុដែលមិនគួរធ្វើ ។ ក្នុងបទដ៏សេសក៏ន័យនេះឯង ។ បទថា ឆន្ទា ទោសា ភយា មោហា សេចក្តីថា បុគ្គលធ្វើនូវសេចក្តី លម្ហៀង ព្រោះការពេញចិត្ត ព្រោះស្អប់ ព្រោះខ្លាច ព្រោះល្ងង់ ។ បទថា អតិវត្តតិ បានដល់ ល្មើសក្នុងធម៌ ។