អដ្ឋកថា តតិយអគតិសូត្រទី ៩

ក្បាលទី 27 · ទំព័រ 634

ក្នុងទុតិយអគតិសូត្រទី ៨ មានអត្ថងាយយល់ហើយ ។ ម្នាលភិក្ខុទាំងឡាយ ការលុះអគតិនេះមាន ៤ យ៉ាង ។ ការលុះអគតិ ៤ យ៉ាង តើដូចម្តេច ។ គឺលុះអគតិព្រោះសេចក្តីស្រឡាញ់ ១ លុះអគតិព្រោះសេចក្តីស្អប់ ១ លុះអគតិព្រោះសេចក្តីល្ងង់ ១ លុះអគតិ ព្រោះសេចក្តីខ្លាច ១ ។ ម្នាលភិក្ខុទាំងឡាយ ការលុះអគតិ ៤ យ៉ាងប៉ុណ្ណេះ ។ បុគ្គលណាកន្លងនូវសុចរិតធម៌ ព្រោះសេចក្តីស្រឡាញ់ សេចក្តី ស្អប់ សេចក្តីខ្លាច សេចក្តីល្ងង់ យសរបស់បុគ្គលនោះ រមែង សាបសូន្យទៅ ដូចជាព្រះចន្រ្ទក្នុងកាឡបក្ស ។ ម្នាលភិក្ខុទាំងឡាយ ការមិនលុះអគតិនេះមាន ៤ យ៉ាង ។ ការមិនលុះអគតិ ៤ យ៉ាង តើដូចម្តេច ។ គឺមិនលុះអគតិព្រោះសេចក្តី ស្រឡាញ់ ១ មិនលុះអគតិព្រោះសេចក្តីស្អប់ ១ មិនលុះអគតិព្រោះសេចក្តី ល្ងង់ ១ មិនលុះអគតិព្រោះសេចក្តីខ្លាច ១ ។ ម្នាលភិក្ខុទាំងឡាយ ការមិន លុះអគតិ មាន ៤ យ៉ាងបុណ្ណេះ ។ បុគ្គលណា មិនប្រព្រឹត្តកន្លងនូវសុចរិតធម៌ ព្រោះសេចក្តី ស្រឡាញ់ សេចក្តីស្អប់ សេចក្តីខ្លាច សេចក្តីល្ងង់ យសរបស់ បុគ្គលនោះ រមែងពេញបរិបូណ៌ដូចព្រះចន្រ្ទក្នុងសុក្កបក្ស ។ ៥ [ ១៩-២០ ] តតិយអគតិសូត្រទី ៩ ត្រាស់ដោយន័យទាំង ២ ដោយអំណាចនៃបុគ្គលដែលត្រាស់ដឹងដូចគ្នា ។