ភត្តុទ្ទេសកសូត្រទី ១០

ក្បាលទី 27 · ទំព័រ 636

ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាភត្តុទ្ទេសកៈ ( អ្នកសម្តែងនូវ ភត្ត ) ប្រកបដោយធម៌ ៤ យ៉ាង រមែងធ្លាក់ចុះទៅក្នុងនរក ដូចជាគេនាំទៅ ទម្លាក់ចោល ។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេច ។ គឺលុះអគតិព្រោះ សេចក្តីស្រឡាញ់ ១ លុះអគតិព្រោះសេចក្តីស្អប់ ១ លុះអគតិព្រោះសេចក្តី ល្ងង់ ១ លុះអគតិព្រោះសេចក្តីខ្លាច ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជា ភត្តុទ្ទេសកៈ ប្រកបដោយធម៌ ៤ យ៉ាងនេះឯង រមែងធ្លាក់ទៅក្នុងនរក ដូចជា គេនាំយកទៅទម្លាក់ចោល ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាភត្តុទ្ទេសកៈ ប្រកបដោយធម៌ ៤ យ៉ាង រមែងទៅកើតក្នុងស្ថានសួគ៌ ដូចជាគេនាំយកទៅ ដាក់ ។ ប្រកបដោយធម៌ ៤ យ៉ាង តើដូចម្តេច ។ គឺមិនលុះអគតិព្រោះ សេចក្តីស្រឡាញ់ ១ មិនលុះអគតិព្រោះសេចក្តីស្អប់ ១ មិនលុះអគតិព្រោះ សេចក្តីល្ងង់ ១ មិនលុះអគតិព្រោះសេចក្តីខ្លាច ១ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាភត្តុទ្ទេសកៈ ប្រកបដោយធម៌ ៤ យ៉ាងនេះ រមែងទៅកើតក្នុង ស្ថានសួគ៌ ដូចជាគេនាំយកទៅដាក់ ។ ជនណានីមួយមិនសង្រួមក្នុងកាម មិនប្រកបដោយធម៌ មិនគោរពក្នុងធម៌ លុះអគតិព្រោះសេចក្តីស្រឡាញ់ សេចក្តីស្អប់ សេចក្តីខ្លាច ( សេចក្តីល្ងង់ ) ជននោះ ហៅថាជាមនុស្សកាកក្នុងបរិស័ទ ព្រោះព្រះពុទ្ធសមណៈ អ្នកត្រាស់ដឹង ទ្រង់សម្តែងទុកយ៉ាងនេះ ព្រោះហេតុ នោះ ជនទាំងឡាយណា ស្ថិតនៅក្នុងធម៌ មិនធ្វើអំពើ លាមក មិនលុះអគតិព្រោះសេចក្តីស្រឡាញ់ សេចក្តី ស្អប់ សេចក្តីខ្លាច ( សេចក្តីល្ងង់ ) ជនទាំងនោះ ជា សប្បុរស ដែលអ្នកប្រាជគប្បីសរសើរ ។ ជននោះហៅ ថាជាអ្នកផូរផង់ក្នុងបរិស័ទ ព្រោះព្រះពុទ្ធសមណៈអ្នក ត្រាស់ដឹង ទ្រង់សម្តែងទុកហើយយ៉ាងនេះ ។