អដ្ឋកថាភត្តុទ្ទេសកសូត្រ

ក្បាលទី 27 · ទំព័រ 638

គប្បីជ្រាបវិនិច្ឆ័យក្នុងភត្តុទ្ទេសកសូត្រទី ១០ ដូចតទៅនេះ បទថា ភត្តុទ្ទេសកោ បានដល់ ភិក្ខុអ្នកចែកសលាកភត្តជាដើម ។ បទថា កាមេសុ អសញ្ញតា សេចក្តីថា ពួកជនដែលមានកិលេសកាមមិនសង្រួម ក្នុងវត្ថុកាមទាំងឡាយ ។ បទថា បរិសាកសដោ ច បនេស វុច្ចតិ សេចក្តីថា បរិស័ទបែបនេះ ឈ្មោះថា បរិស័ទកាកសំណល់ ។ បទថា សមណេន បានដល់ ព្រះពុទ្ធសមណៈដែលជាអ្នកត្រាស់ដឹង ។ បទថា បរិសាយ មណ្ឌោ ច បនេស វុច្ចតិ សេចក្តីថា បរិស័ទបែបនេះ ហៅថា ជាអ្នកផូរផង់ក្នុងបរិស័ទ ព្រោះការបរិសុទ្ធ ។