បឋមឧរុវេលសូត្រទី ១

ក្បាលទី 27 · ទំព័រ 639

សម័យមួយ ព្រះដ៏មានព្រះភាគគង់នៅក្នុងវត្តជេតពនរបស់ អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី ។ ក្នុងទីនោះ ព្រះដ៏មានព្រះភាគត្រាស់ ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ ព្រះដ៏មានព្រះភាគថា ព្រះករុណាព្រះអង្គ ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សម័យមួយ តថាគតបានត្រាស់ដឹងជាដំបូង ហើយនៅក្រោមដើមអជបាលនិគ្រោធ ក្បែរឆ្នេរស្ទឹងនេរញ្ជរា ក្នុងឧរុវេលានិគមឯណោះ ។ ម្នាលភិក្ខុទាំងឡាយ តថាគតនោះ សម្ងំនៅក្នុងទីស្ងាត់ តែម្នាក់ឯង មានចិត្តត្រិះរិះយ៉ាងនេះថា បុគ្គលមិនមានសេចក្តីគោរពកោត ក្រែង រមែងនៅបានទាំងលំបាកណាស់ តថាគតគួរចូលទៅធ្វើសក្ការៈ ធ្វើ សេចក្តីគោរពសមណៈ ឬព្រាហ្មណ៍ណាហ្ន៎ ។ ម្នាលភិក្ខុទាំងឡាយ តថាគត នោះមានសេចក្តីត្រិះរិះថា តថាគតគប្បីចូលទៅធ្វើសក្ការៈ ធ្វើសេចក្តីគោរព សមណៈ ឬព្រាហ្មណ៍ឯទៀត ដើម្បីបំពេញនូវសីលក្ខន្ធរបស់តថាគតដែល មិនទាន់ពេញ តែក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស តថាគតមិនឃើញសមណៈ ឬព្រាហ្មណ៍ឯទៀត ដែល បរិបូណ៌ដោយសីលជាងតថាគត គួរឲ្យតថាគតចូលទៅធ្វើសក្ការៈ ធ្វើសេចក្តី គោរពបានឡើយ នូវសមាធិក្ខន្ធរបស់តថាគតដែលមិនទាន់ពេញ … នូវបញ្ញា ខន្ធ … តថាគតគួរចូលទៅធ្វើសក្ការៈ ធ្វើសេចក្តីគោរពសមណៈ ឬព្រាហ្មណ៍ ឯទៀត ដើម្បីបំពេញវិមុត្តិក្ខន្ធ តែក្នុងលោក ព្រមទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ ព្រមទាំងមនុស្សជា សម្មតិទេព និងមនុស្សដ៏សេស តថាគតមិនឃើញសមណៈ ឬព្រាហ្មណ៍ ឯទៀត ឲ្យបរិបូណ៌ដោយវិមុត្តិជាងតថាគត