អដ្ឋកថាបឋមឧរុវេលសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមឧរុវេលសូត្រទី ១ នៃឧរុវេលវគ្គទី ៣ ដូចតទៅ បទថា ឧរុវេលា ក្នុងបទថា ឧរុវេលាយំ នេះ បានដល់ ទីដែល មានខ្សាច់គំនរធំ អធិប្បាយថា គំនរខ្សាច់ធំ ។ ម្យ៉ាងទៀត គប្បីឃើញ អត្ថក្នុងសេចក្តីនេះយ៉ាងនេះថា ខ្សាច់ ហៅថា ឧរុ ព្រំដែន ហៅថា វេលា ។ ខ្សាច់ដែលពួកតាបសជញ្ជូនមក ព្រោះល្មើសនឹងកតិកាជាហេតុ ឈ្មោះថា ឧរុវេលា ។ បានឮថា ក្នុងអតីតកាល កាលព្រះពុទ្ធមិនទាន់កើតឡើង កុលបុត្រមួយម៉ឺននាក់បួសជាតាបសនៅក្នុងទីនោះ ថ្ងៃមួយ ប្រជុំព្រមគ្នាហើយ បានតាំងកតិកាគ្នាថា ឈ្មោះថា កាយកម្ម វចីកម្ម រមែងប្រាកដដល់ជនដទៃ បាន ឯមនោកម្មមិនប្រាកដ ព្រោះដូច្នោះ បុគ្គលណាត្រិះរិះដល់កាមវិតក្កៈ ព្យាបាទវិតក្ក ឬវិហិង្សាវិតក្ក បុគ្គលដទៃ ឈ្មោះថា ដាស់តឿនបុគ្គលនោះ មិនមាន បុគ្គលនោះត្រូវដាស់តឿនខ្លួនដោយខ្លួនឯង ត្រូវយកស្លឹកឈើខ្ចប់ ខ្សាច់ នាំមកគរក្នុងទីនេះ នេះចាត់ជាទណ្ឌកម្មរបស់បុគ្គលនោះ ។ តាំងអំពី នោះមក បុគ្គលណាត្រិះរិះនូវវិតក្កៈដូច្នោះ បុគ្គលនោះយកស្លឹកឈើខ្ចប់ខ្សាច់ មកចាក់ក្នុងទីនោះ ទើបកើតជាគំនរខ្សាច់ធំដោយលំដាប់ក្នុងទីនោះ ដោយ ប្រការដូច្នេះ បន្ទាប់មក ពួកបុគ្គលដែលកើតខាងក្រោយ ទើបព័ទ្ធគំនរខ្សាច់ នោះ ធ្វើឲ្យជាចេតិយដ្ឋាន លោកសំដៅដល់ចេតិយដ្ឋាននោះ ទើបពោលថា ឧរុវេលាតិ មហាវាលា មហាវាលិការាសីតិ អត្ថោ ដូច្នេះ លោកសំដៅ ដល់សេចក្តីនោះឯង ទើបពោលម្យ៉ាងទៀត គប្បីឃើញអត្ថក្នុងសេចក្តីនេះ យ៉ាងនេះថា ខ្សាច់ លោកហៅថា ឧរុ ព្រំដែន ហៅថា វេលា ខ្សាច់ ដែលគេនាំមក ព្រោះហេតុកន្លងល្មើសកតិកាជាហេតុ ឈ្មោះ ឧរុវេលា ។ ដោយបទថា នជ្ជា នេរញ្ជរាយ តីរេ សេចក្តីថា តថាគតអាស្រ័យឧរុវេលគាម នៅសម្រាកទ