កាឡកសូត្រទី ៤
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងកាឡការាម ជិតក្រុងសាកេត ។ ក្នុងទីនោះ ព្រះមានព្រះភាគទ្រង់ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ ។ ភិក្ខុទាំងនោះទទួលស្តាប់ព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ ។ ទើបព្រះមានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុ ទាំងឡាយ អារម្មណ៍ណា ដែលលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក និងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ និងមនុស្សជា សម្មតិទេព និងមនុស្សដ៏សេស បានឃើញ ឮ ពាល់ត្រូវ ដឹងច្បាស់ បាន ដល់ ស្វែងរក ពិចារណារឿយៗ ដោយចិត្ត តថាគតដឹងច្បាស់នូវអារម្មណ៍ នោះ ម្នាលភិក្ខុទាំងឡាយ អារម្មណ៍ណា ដែលលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក និងពពួកសត្វ ព្រមទាំងសមណព្រាហ្មណ៍ និង មនុស្សជាសម្មតិទេព និងមនុស្សដ៏សេស បានឃើញ ឮ ពាល់ត្រូវ ដឹង ច្បាស់ បានដល់ ស្វែងរក ពិចារណារឿយៗ ដោយចិត្ត តថាគតដឹង្បចាស់ នូវអារម្មណ៍នោះ ឯអារម្មណ៍នោះ តថាគតដឹងប្រាកដហើយ អារម្មណ៍នោះ មិនស្ថិតនៅក្នុងតថាគតទេ ។ ម្នាលភិក្ខុទាំងឡាយ អារម្មណ៍ណា ដែល លោក ព្រមទាំងទេវលោក … បានឃើញ ឮ ពាល់ត្រូវ ដឹងច្បាស់ បាន ដល់ ស្វែងរក ពិចារណារឿយៗ ដោយចិត្ត ប្រសិនបើតថាគតពោលថា អាត្មាអញដឹងនូវអារម្មណ៍នោះ ពាក្យនោះ គប្បីជាពាក្យកុហករបស់តថាគត … ប្រសិនបើតថាគតពោលថា អាត្មាអញដឹងខ្លះ មិនដឹងខ្លះនូវ អារម្មណ៍នោះ ពាក្យនោះ គប្បីជាពាក្យកុហកដែរ … ប្រសិនបើតថាគតពោលថា អាត្មាអញ មិនមែនដឹង មិនមែនជាមិនដឹងនូវអារម្មណ៍នោះ ពាក្យនោះ គប្បីជាទោស របស់តថាគត ម្នាលភិក្ខុទាំងឡាយ តថាគតមិនសម្គាល់នូវអារម្មណ៍ ដែលមហាជនឃើញហើយថា គួរឃើញ ព្រោះបានឃើញ មិនសម្គាល់នូវ អារម្មណ៍ដែលមហាជនមិនឃើញ មិនសម្គាល់នូវអ