កុហសូត្រទី ៦

ក្បាលទី 27 · ទំព័រ 679

ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ជាអ្នកកុហក រឹងរូស រឡេះរឡោះ មានកិលេសលេចឡើងប្រាកដដូចជាស្នែង ដំឡើងមានះ មាន ចិត្តមិននឹងធឹង ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុទាំងនោះ មិនមែនជាអ្នករាប់អាន តថាគតទេ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុទាំងនោះ ជាអ្នកប្រាសចាកធម្មវិន័យ នេះ ពួកភិក្ខុទាំងនោះមិនដល់នូវសេចក្តីចម្រើន ដុះដាលធំទូលាយក្នុងធម៌វិន័យនេះបានឡើយ ។ ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុណា ជាអ្នកមិនកុហក មិនរឡេះរឡោះ ជាអ្នកខ្ជាប់ខ្ជួន មិនរឹងរូស មានចិត្តនឹងធឹង ម្នាលភិក្ខុទាំងឡាយ ពួកភិក្ខុទាំងនោះ ឈ្មោះថា ជាអ្នករាប់អានតថាគតផង ម្នាលភិក្ខុ ទាំងឡាយ ពួកភិក្ខុទាំងនោះ មិនប្រាសចាកធម្មវិន័យនេះផង ពួកភិក្ខុទាំងនោះ តែងដល់នូវសេចក្តីចម្រើន ដុះដាលធំទូលាយ ក្នុងធម្មវិន័យនេះផង ។ ពួកភិក្ខុណាកុហក រឹងរូស រឡេះរឡោះ មានកិលេសលេចឡើង ប្រាកដដូចជាស្នែង ដំឡើងមានះ មានចិត្តមិននឹងធឹង ភិក្ខុទាំង នោះ រមែងមិនដុះដាលក្នុងធម៌ ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ សម្តែងហើយទេ ។ ភិក្ខុណាជាអ្នកមិនកុហក មិនរឡេះរឡោះ ជាអ្នកខ្ជាប់ខ្ជួន មិនរឹងរូស មានចិត្តនឹងធឹង ភិក្ខុទាំងនោះ ទើប ដុះដាលក្នុងធម៌ ដែលព្រះសម្មាសម្ពុទ្ធសម្តែងហើយ ។ ៥