អដ្ឋកថាកុហសូត្រ

ក្បាលទី 27 · ទំព័រ 680

គប្បីជ្រាបវិនិច្ឆ័យក្នុងកុហសូត្រទី ៦ ដូចតទៅនេះ បទថា កុហា ប្រែថា បោកបញ្ឆោត ។ បទថា ថទ្ធា បានដល់ រឹងរូស ដោយ សេចក្តីក្រោធ និងមានះ ។ បទថា លប បានដល់ និយាយរឡេះរឡោះ ។ បទថា សិង្គី សេចក្តីថា ជាអ្នកប្រកបដោយកិលេសដែលប្រាកដដូចស្នែង សត្វ ដែលលោកពោលយ៉ាងនេះថា បណ្តាធម៌ទាំងនោះ កិលេសជាតដូច ស្នែង តើដូចម្តេច ។ កិលេសជាតដូចស្នែង សេចក្តីស្រឡាញ់ ការឈ្លាសវៃ ការឆ្លៀវឈ្លាស ការបិនប្រសប់ សេចក្តីបិនប្រសប់ណា នេះហៅថា កិលេសជាតដូចស្នែង ។ បទថា ឧន្នឡា សេចក្តីថា ដូចដើមបបុសដែលខំលូតឡើង គឺលើក មានះតាំងឡើង ។ បទថា អសមាហិតា សេចក្តីថា មិនបានត្រឹមតែ ឯកគ្គតាចិត្ត ។ បទថា ន មេ តេ ភិក្ខវេ ភិក្ខូ ម្រាមកា សេចក្តីថា ភិក្ខុ ទាំងនោះរបស់តថាគត មិនមែនជាសម្បត្តិរបស់តថាគត ។ បទថា របស់ តថាគត ត្រាស់ ព្រោះបួសឧទ្ទិសព្រះសាស្តា ។ បទថា តេ ខោ មេ ភិក្ខវេ ភិក្ខូ ម្រាមកា សេចក្តីថា ត្រាស់ព្រោះបួសឧទ្ទិសខ្លួនក្នុងសាសនានេះ តែត្រាស់ថា ម្រាមកា ព្រោះជាអ្នកបដិបត្តិប្រពៃ ។ បទថា វុឌ្ឍឹ វិរូឡឹ វេបុល្លំ អាបជ្ជន្តិ សេចក្តីថា ភិក្ខុទាំងនោះ រមែងដល់នូវការចម្រើន ព្រោះចម្រើនដោយសីលាទិគុណ ការដុះដាល ព្រោះមិនញាប់ញ័រ ការ បរិបូណ៌ ព្រោះផ្សាយទៅក្នុងទីគ្រប់ស្ថាន ។ ភិក្ខុទាំងនេះ រមែងដុះដាលរហូតដល់ អរហត្តមគ្គ កាលសម្រេចអរហត្តផលហើយ ឈ្មោះថា ដុះដាល ។ ទាំងក្នុងព្រះសូត្រនេះ ទាំងក្នុងគាថា ត្រាស់ទាំងវដ្តៈ ទាំងវិវដ្តៈ ដោយ ប្រការដូច្នេះ ។