អរិយវង្សសូត្រទី ៨

ក្បាលទី 27 · ទំព័រ 684

ម្នាលភិក្ខុទាំងឡាយ អរិយវង្ស ៤ យ៉ាងនេះ ជាច្បាប់ទម្លាប់ ដឹងអស់រាត្រីដ៏វែង ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែល ច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលសមណព្រាហ្មណ៍ទាំងឡាយ ជាអ្នកប្រាជ្ញមិនអាចតិះដៀលបាន ។ យ៉ាង តើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកសន្តោសដោយចីវរ តាមមាន តាមបាន ជាអ្នកសរសើរគុណនៃសេចក្តីសន្តោសដោយចីវរ តាមមានតាម បាន មិនដល់នូវការស្វែងរកដ៏មិនសមគួរ ព្រោះហេតុតែចីវរ មិនច្រាស់ ច្រាល់ព្រោះមិនបានចីវរ បានចីវរហើយ មិនរីករាយ មិនជ្រុលជ្រប់ មិនទម្រន់ ឲ្យតណ្ហាគ្របសង្កត់ចិត្ត ជាអ្នកឃើញទោសជាប្រក្រតី មានប្រាជាជាគ្រឿង រលាស់ចេញ បរិភោគមិនលើកតម្កើងខ្លួនឯង មិនបន្តុះបង្អាប់បុគ្គលដទៃ ព្រោះតែសេចក្តីសន្តោសដោយចីវរ តាមមានតាមបាននោះ ។ មែនពិត ភិក្ខុណាឈ្លាសវៃ មិនខ្ជិលច្រអូស ជាអ្នកដឹងខ្លួន មានស្មារតីតម្កល់មាំក្នុង សេចក្តីសន្តោសនោះ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ តថាគតហៅថា អ្នក តាំងនៅក្នុងអរិយវង្ស ជាច្បាប់ទម្លាប់ចាស់ ១ ។ ម្នាលភិក្ខុទាំងឡាយ មួយ ទៀត ភិក្ខុជាអ្នកសន្តោសដោយបិណ្ឌបាតតាមមានតាមបាន ជាអ្នកសរសើរ គុណនៃសេចក្តីសន្តោសដោយបិណ្ឌបាត មិនដល់នូវការស្វែងរកដ៏មិនសមគួរ ព្រោះហេតុតែបិណ្ឌបាត មិនច្រាស់ច្រាល់ព្រោះតែមិនបានចង្ហាន់បិណ្ឌបាត បានចង្ហាន់បិណ្ឌបាតហើយ មិនរីករាយ មិនជ្រុលជ្រប់ មិនទម្រន់ឲ្យតណ្ហា គ្របសង្កត់ ឃើញទោសជាប្រក្រតី មានប្រាជាជាគ្រឿងរលាស់ចេញ បរិភោគ មិនលើកតម្កើងខ្លួនឯង មិនបន្តុះបង្អាប់បុគ្គលដទៃ ព្រោះតែសេចក្តី សន្តោសដោយបិណ្ឌបាត តាមមានតាមបាននោះឡើយ ។