ធម្មបទសូត្រទី ៩
ម្នាលភិក្ខុទាំងឡាយ ធម្មបទ ៤ យ៉ាងនេះ ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏វែង ជាបវេណី ជាច្បាប់ចាស់ មិនបានច្រឡូកច្រឡំ មិន ដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញមិនអាចតិះដៀលបាន ។ ធម្មបទ ៤ តើដូចម្តេច ។ ម្នាលភិក្ខុ ទាំងឡាយ គឺអនភិជ្ឈា ជាធម្មបទ ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏វែង ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិន រតាត់រតាយ មិនរាត់រាយ ដែលសមណព្រាហ្មណ៍ទាំងឡាយ ជាអ្នកប្រាជ មិនអាចតិះដៀលបាន ១ ម្នាលភិក្ខុទាំងឡាយ អព្យាបាទជាធម្មបទ … ម្នាល ភិក្ខុទាំងឡាយ សម្មាសតិជាធម្មបទ … ម្នាលភិក្ខុទាំងឡាយ សម្មាសមាធិ ជាធម្មបទ ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏វែង ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែល ពួកសមណព្រាហ្មណ៍ជាអ្នកប្រាជ មិនអាចតិះដៀលបាន ១ ។ ម្នាលភិក្ខុ ទាំងឡាយ ធម្មបទ ៤ យ៉ាងនេះឯង ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏វែង ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិន រតាត់រតាយ មិនរាត់រាយ ដែលពួកសមណព្រាហ្មណ៍ជាអ្នកប្រាជ មិនអាច តិះដៀលបានឡើយ ។ ភិក្ខុ គប្បីជាអ្នកមិនមានអភិជ្ឈា មានចិត្តមិនប្រកបដោយ ព្យាបាទ បរិបូណ៌ដោយស្មារតី មានចិត្តតាំងនៅនឹងក្នុង អារម្មណ៍ តែមួយ មានចិត្តតាំងនៅមាំជាកណ្តាល ។ ៥