បរិព្វាជកសូត្រទី ១០
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅលើភ្នំគិជ្ឈកូដ ទៀបក្រុងរាជគ្រឹះ ។ សម័យនោះ ពួកបរិព្វាជកដ៏ច្រើន ជាអ្នកចេះដឹងអាស្រ័យ នៅក្នុងអារាមនៃបរិព្វាជក ក្បែរឆ្នេរស្ទឹងឈ្មោះសិប្បិនី បរិព្វាជកទាំងនោះ គឺអន្នភារបរិព្វាជក ១ វធរបរិព្វាជក ១ សកុលុទាយិបរិព្វាជក ១ និងពួក បរិព្វាជកជាអ្នកចេះដឹងឯទៀត ។ គ្រានោះ ព្រះដ៏មានព្រះភាគ ទ្រង់ចេញ អំពីទីសម្ងំ ក្នុងវេលាថ្ងៃរសេលោ ក៏យាងចូលទៅឯអារាមនៃបរិព្វាជក ក្បែរ ឆ្នេរស្ទឹង ឈ្មោះសិប្បិនី លុះយាងចូលទៅដល់ហើយ ក៏គង់លើអាសនៈ ដែលគេតាក់តែងថ្វាយ ។ លុះព្រះដ៏មានព្រះភាគគង់រួចហើយ បានត្រាស់នឹង ពួកបរិព្វាជកទាំងនោះដូច្នេះថា ម្នាលបរិព្វាជកទាំងឡាយ ធម្មបទ ៤ យ៉ាងនេះ ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏យូរ ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែល ពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ្ញមិនអាចតិះដៀលបាន ។ ធម្មបទ ៤ តើ ដូចម្តេច ។ ម្នាលបរិព្វាជកទាំងឡាយ អនភិជ្ឈាជាធម្មបទ ជាច្បាប់ទម្លាប់ គប្បីដឹងអស់រាត្រីដ៏យូរ ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិន ដែលច្រឡូកច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលពួកសមណព្រាហ្មណ៍ ជាអ្នកប្រាជ មិនអាចតិះដៀលបាន ១ ។ ម្នាលបរិព្វាជកទាំងឡាយ អព្យាបាទជាធម្មបទ … ម្នាលបរិព្វាជកទាំងឡាយ សម្មាសតិជាធម្មបទ … ម្នាល បរិព្វាជកទាំងឡាយ សម្មាសមាធិជាធម្មបទ … ជាច្បាប់ទម្លាប់ គប្បីដឹង អស់រាត្រីដ៏យូរ ជាបវេណី ជាច្បាប់ចាស់ មិនច្រឡូកច្រឡំ មិនដែលច្រឡូក ច្រឡំ មិនរតាត់រតាយ មិនរាត់រាយ ដែលពួកសមណព្រាហ្មណ៍ជាអ្នកប្រាជ មិនអាចតិះដៀលបាន ១ ។ ម្នាលបរិព្វាជក ធម្មបទទាំងឡាយ ៤ យ៉ាងនេះ ជាច