សង្គហសូត្រទី ២

ក្បាលទី 27 · ទំព័រ 725

ម្នាលភិក្ខុទាំងឡាយ សង្គហវត្ថុនេះមាន ៤ ។ សង្គហវត្ថុ ៤ តើដូចម្តេចខ្លះ ។ គឺការឲ្យទាន ១ ការពោលពាក្យគួរស្រឡាញ់បាន ១ ការ ប្រព្រឹត្តជាប្រយោជន៍ ១ ភាពនៃបុគ្គលអ្នកមានខ្លួនស្មើ ១ ។ ម្នាលភិក្ខុ ទាំងឡាយ សង្គហវត្ថុមាន ៤ យ៉ាងនេះឯង ។ ការឲ្យទាន ១ ការពោលពាក្យគួរស្រឡាញ់បាន ១ ការ ប្រព្រឹត្តជាប្រយោជន៍ ១ ភាពនៃបុគ្គលអ្នកមានខ្លួនស្មើ ១ ដែលមានក្នុងលោកនេះ តាមសមគួរក្នុងធម៌ទាំងឡាយនោះៗ បើសង្គហវត្ថុទាំងឡាយនេះ មានក្នុងលោក ដូចជាភ្លៅរបស់ រថ ដែលអាចវិលទៅបាន ។ បើពួកសង្គហៈនេះ មិនមានទេ មាតាមិនគួរបាននូវសេចក្តីរាប់អាន ឬការបូជាអំពីបុត្រ បិតា ក៏មិនគួរបាននូវសេចក្តីរាប់អាន ឬការបូជាអំពីបុត្រ ( ប្រុស ស្រី ) ឡើយ ព្រោះហេតុណា ហេតុនោះ បានជាបណ្ឌិតទាំងឡាយ តែងសម្លឹងមើលនូវសង្គហៈទាំងឡាយនេះ បណ្ឌិត ទាំងឡាយនោះ ក៏បានដល់នូវភាពនៃខ្លួនជាធំផង ជាបុគ្គល គួរសរសើរផង ។ ៥