អដ្ឋកថាសង្គហសូត្រ

ក្បាលទី 27 · ទំព័រ 726

គប្បីជ្រាបវិនិច្ឆ័យក្នុងសង្គហសូត្រទី ២ ដូចតទៅនេះ បទថា សង្គហវត្ថូនិ គឺហេតុនៃការសង្គ្រោះគ្នា ។ ក្នុងបទថា ទានញ្ច ជាដើម គប្បីជ្រាបវិនិច្ឆ័យដូច្នេះ បុគ្គលពួកខ្លះ គួរទទួលសង្គ្រោះដោយទានតែម្យ៉ាង គប្បីឲ្យទានតែម្យ៉ាងដល់បុគ្គលនោះ ។ បទថា បេយ្យវជ្ជំ គឺពោលពាក្យគួរ ស្រឡាញ់ ។ ពិតហើយ បុគ្គលខ្លះពោលថា បុគ្គលនេះឲ្យវត្ថុដែលគួរឲ្យ តែដោយពាក្យមួយ បុគ្គលនោះក៏ពោលលុប ធ្វើឲ្យវិនាសទៅ បុគ្គលនោះឲ្យ ធ្វើអ្វី ដូច្នេះ បុគ្គលខ្លះពោលថា បុគ្គលនេះមិនឲ្យទានក៏ពិត តែបុគ្គលនោះ ក៏ពោលបានរអិល ដូចយកប្រេងលាប ។ បុគ្គលនោះទោះឲ្យក្តី មិនឲ្យក្តី តែពាក្យរបស់បុគ្គលនោះ រមែងមានតម្លៃរាប់ពាន់ ។ បុគ្គលបែបនេះ រមែង មិនទន្ទឹងនូវការឲ្យ រមែងទន្ទឹងតែពាក្យដែលគួរស្រឡាញ់តែម្យ៉ាង គួរពោល តែពាក្យស្រឡាញ់ដល់បុគ្គលនោះបុណ្ណោះ ។ បទថា អត្ថចរិយា គឺពោល តែរឿងដែលជាប្រយោជន៍ និងធ្វើនូវសេចក្តីចម្រើន ។ ពិតហើយ បុគ្គលខ្លះ មិនមែនបំណងតែការឲ្យ មិនមែនបំណងតែបិយវាចា ពាក្យដែលគួរ ស្រឡាញ់ ត្រូវការតែពាក្យដែលជាប្រយោជន៍ ការពោលដែលធ្វើនូវការចម្រើន ដល់ខ្លួនតែម្យ៉ាង ។ គប្បីពោលតែរឿងបំពេញប្រយោជន៍ដល់បុគ្គល បែបនោះ យ៉ាងនេះថា អ្នកគួរធ្វើកិច្ចនេះ មិនគួរធ្វើកិច្ចនេះ បុគ្គលនេះ គួរ គប់រក បុគ្គលនេះ មិនគួរគប់រក ។ បទថា សមានត្តតា គឺភាពជាអ្នក មានសេចក្តីសុខ មានទុក្ខស្មើគ្នា ។ បុគ្គលពួកខ្លះ រមែងមិនទន្ទឹងសង្គហវត្ថុ មានទានជាដើម សូម្បីតែមួយ បើទន្ទឹងនូវការរួមសុខ រួមទុក្ខយ៉ាងនេះ គឺ អង្គុយលើអាសនៈ ១ ដេកលើគ្រែ ១ បរិភោគរួមគ្នា ១ ។