អដ្ឋកថាសីហសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងសីហសូត្រទី ៣ ដូចតទៅនេះ បទថា សីហោ បានដល់ រាជសីហ៍ ៤ ប្រភេទ គឺតិណរាជសីហ៍ ១ កាឡរាជសីហ៍ ១ បណ្ឌុរាជសីហ៍ ១ កេសររាជសីហ៍ ១ ។ ក្នុងរាជសីហ៍ទាំងនោះ តិណរាជសីហ៍ ស៊ីស្មៅដូចគ្នានឹងមេគោ មានពណ៌ដូចសត្វព្រាប កាឡរាជសីហ៍ ដូចគ្នានឹងមេគោខ្មៅ ។ បណ្ឌុរាជសីហ៍ ស៊ីសាច់ មានពណ៌ដូច មេគោពណ៌ស្លឹកឈើទុំ កេសរសីហៈប្រកបដោយមុខ ចុងកន្ទុយ និងចុង ជើងទាំង ៤ ដែលធម្មជាតិតាក់តែងដោយល័ខ តាំងអំពីក្បាលរបស់កេសរសីហៈនោះ ស្នាម ៣ ឆ្នូត ដូចគេគូរដោយល័ខ ត្រង់កណ្តាលខ្នង ជា ក្រយៅនៅត្រង់គល់ភ្លៅ ។ ចំណែកត្រង់ករបស់វា មានកេសរស្រដៀងនឹង រង្វង់ដែលគេចង ដោយសំពត់កម្ពលក្រហមមានតម្លៃរាប់សែន ។ ឯអវ័យវៈ ដ៏សេសមាន ខ្លួនដូចដុំស្រូវសាលីសុទ្ធ ឬដូចដុំលំអិតនៃខ្យងស័ង្ខ ក្នុង រាជសីហ៍ ៤ នេះ លោកបំណងយកកេសរសីហៈក្នុងទីនេះ ។ បទថា មិគរាជា ជាស្តេចនៃហ្វូងម្រឹគទាំងអស់ ។ បទថា អាសយា បានដល់ ចេញអំពីលំនៅ ។ លោកអធិប្បាយថា រមែងចេញអំពីគុហាមាស ឬគុហាប្រាក់ គុហាកែវមណី គុហាកែវផលិក ឬគុហាមនោសិលា ។ កាល នឹងចេញ រមែងចេញដោយហេតុ ៤ គឺភាពងងឹតគ្របសង្កត់ ចេញដើម្បីពន្លឺ ១ ឈឺបន្ទោបង់ឧច្ចារបស្សាវៈ ចេញដើម្បីបន្ទោបង់ឧច្ចារបស្សាវៈ ១ ត្រូវ សេចក្តីឃ្លានគ្របសង្កត់ ចេញដើម្បីរកចំណី ១ ត្រូវការបន្តពូជគ្របសង្កត់ ចេញដើម្បីមេថុន ១ តែក្នុងទីនេះ សំដៅយកចេញដើម្បីរកចំណី ។ បទថា វិជម្ភតិ សេចក្តីថា រាជសីហ៍ លាតជើងទាំង ២ ឲ្យស្មើគ្នា លើផ្ទៃគុហា មាស ឬលើផ្ទៃគុហាប្រាក់ គុហាកែវមណី គុហាកែវផលិក ឬគុហាមនោសិលាណាមួយ សណ្តូកជើងមុខត្រង់ទៅមុខ ធ្វើដងខ្លួនខាងក្រោយឲ្យត្រង់ បន្ទន់ចំណែកខាងមុខ បង្អោនខ្នង អើត-កឡើង រលាស់នូវ