អគ្គប្បសាទសូត្រទី ៤
ម្នាលភិក្ខុទាំងឡាយ អគ្គប្បសាទ ( សេចក្តីជ្រះថ្លាដ៏ប្រសើរ ) អគ្គប្បសាទ ៤ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ពួកស ត្វទាំងប៉ុន្មាន ដែលឥតជើងក្តី មានជើង ២ ក្តី មានជើង ៤ ក្តី មាន ជើងច្រើនក្តី មានរូបក្តី គ្មានរូបក្តី មានសញ្ញាក្តី គ្មានសញ្ញាក្តី មិនមែន ជាមិនមានសញ្ញាក្តី ព្រះតថាគតជាអរហន្តសម្មាសម្ពុទ្ធ ប្រាកដជាប្រសើរ លើសជាងពួកសត្វទាំងនោះ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វណាជ្រះថ្លា ក្នុងព្រះពុទ្ធ ពួកសត្វទាំងនោះ ឈ្មោះថា ជ្រះថ្លាក្នុងបុគ្គលប្រសើរ ផលដ៏ ប្រសើរតែងមានដល់ពួកសត្វអ្នកជ្រះថ្លាក្នុងបុគ្គលប្រសើរ ១ ។ ម្នាលភិក្ខុ ទាំងឡាយ ពួកសង្ខតធម៌ ធម៌ដែលបច្ច័យតាក់តែងទាំងប៉ុន្មាន មគ្គប្រកបដោយ អង្គ ៨ ដ៏ប្រសើរ ប្រាកដជាប្រសើរជាងពួកសង្ខតធម៌ទាំងនោះ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វណាជ្រះថ្លា ក្នុងមគ្គប្រកបដោយអង្គ ៨ ដ៏ ប្រសើរ ពួកសត្វនោះ ឈ្មោះថា ជ្រះថ្លាក្នុងព្រះធម៌ដ៏ប្រសើរ ផលដ៏ប្រសើរ តែងមានដល់ពួកសត្វ អ្នកជ្រះថ្លាក្នុងធម៌ដ៏ប្រសើរ ១ ។ ម្នាលភិក្ខុទាំងឡាយ ធម៌ទាំងប៉ុន្មាន ជាសង្ខតធម៌ក្តី អសង្ខតធម៌ក្តី វិរាគធម៌ ប្រាកដជា ប្រសើរជាងពួកធម៌ទាំងនោះ ព្រោះថា វិរាគធម៌នេះ ជាធម៌សម្រាប់បន្ទោបង់ នូវសេចក្តីស្រវឹង ជាធម៌កម្ចាត់បង់នូវសេចក្តីស្រេកឃ្លាន ជាធម៌អាចដកនូវ សេចក្តីអាល័យ ជាធម៌ផ្តាច់បង់នូវវដ្តៈ ជាធម៌អស់ទៅនៃតណ្ហា ជាធម៌ ប្រាសចាកតម្រេក ជាធម៌រលត់ ជាធម៌មិនមានគ្រឿងចាក់ស្រែះ ។