អដ្ឋកថាអគ្គប្បសាទសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងបសាទសូត្រទី ៤ ដូចតទៅនេះ បទថា អគ្គប្បសាទ ព្រោះអត្ថថា ជ្រះថ្លាក្នុងវត្ថុដ៏ប្រសើរ ឬការជ្រះថ្លាដ៏លើស ។ បទថា យាវតា គឺប្រមាណបុនណា ។ បទថា អបទា បានដល់ ពួកសត្វ ដែលមិនមានជើង មានពស់ និងត្រីជាដើម ។ បទថា ទ្វិបទា បានដល់ ពួកសត្វជើង ២ មានមនុស្ស និងបក្សីជាដើម ។ បទថា ចតុប្បាទា បានដល់ សត្វជើង ៤ មានដំរី និងសេះជាដើម ។ បទថា ពហុប្បទា បានដល់ ពួកស ត្វជើងច្រើន មានក្អែបជាដើម ។ បទថា នេវសញ្ញិនាសញ្ញិនោ បានដល់ ពួកសត្វដែលកើតក្នុងភវគ្គព្រហ្ម ។ បទថា អគ្គមក្ខាយតិ សេចក្តីថា ព្រះតថាគត ដ៏ជាអ្នកប្រាជ្ញពោលថា ជាកំពូល គឺប្រសើរបំផុតដោយគុណទាំងឡាយ ។ បទថា អសង្ខតា សេចក្តីថា លោកពោលកាន់យកព្រះនិព្វាន បុណ្ណោះ ។ បទជាដើមថា វិរាគោ ជាឈ្មោះរបស់ព្រះនិព្វានពិត ព្រោះថា មកដល់ព្រះនិព្វាននោះហើយ កិលេសទាំងឡាយ ក៏រលាយទៅអស់ ការ ស្រវឹងទាំងឡាយ មានការស្រវឹងព្រោះរាគៈជាដើម ក៏ឈប់ស្រវឹងទៅ គឺ មិនមាន ការស្រេកទាំងឡាយក៏ប្រាសទៅ អាល័យទាំងឡាយក៏ដកទៅ វដ្តៈ ទាំងឡាយក៏ដាច់ តណ្ហាក៏អស់ វដ្តទុក្ខក៏រលត់ ការក្តៅទាំងពួង ក៏រលត់ទៅ ព្រោះដូច្នោះ ទើបនិព្វានមានឈ្មោះទាំងនោះ ។ បទដ៏សេស ក្នុងសូត្រនេះ ងាយយល់ទាំងអស់ហើយ ។