វស្សការសូត្រទី ៥

ក្បាលទី 27 · ទំព័រ 745

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ គ្រានោះ វស្សការព្រាហ្មណ៍ ជា មហាមាត្យក្នុងដែនមគធៈ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ហើយ ក៏ធ្វើសេចក្តីរីករាយ ជាមួយនឹងព្រះដ៏មានព្រះភាគ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររពឫកហើយ ទើបអង្គុយក្នុងទីសមគួរ ។ លុះវស្សការព្រាហ្មណ៍ជាមហាមាត្យក្នុងដែនមគធៈ អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះដ៏មានព្រះភាគថា បពិត្រព្រះគោតមដ៏ចម្រើន យើងខ្ញុំ តែងបញ្ញត្តនូវជនដែលមានបញ្ញាច្រើន ប្រកបដោយធម៌ទាំង ៤ ថា ជាមហាប ុរស ។ ប្រកបដោយធម៌ទាំង ៤ តើដូចម្តេច ។ បពិត្រព្រះគោតមដ៏ចម្រើន ជនជាពហុស្សូតក្នុងលោកនេះ រមែងដឹងច្បាស់នូវសេចក្តីនៃអ្នកចេះនោះៗ ១ នៃភាសិតនោះៗ ថា នេះជាសេចក្តីនៃភាសិតនេះ នេះជាសេចក្តីនៃភាសិតនេះ ១ ជនជាអ្នកមានស្មារតីតែងនឹករពឫករឿយៗ នូវកិច្ចដែលខ្លួនធ្វើយូរហើយផង នូវពាក្យដែលពោលយូរហើយផង ១ កិច្ចការទាំងឡាយណា ជារបស់ គ្រហស្ថ ក៏ជាអ្នកឈ្លាសវៃក្នុងកិច្ចការទាំងឡាយនោះ មិនខ្ជិល ប្រកបដោយ បញ្ញាដែលជាឧបាយក្នុងកិច្ចនោះថា គួរធ្វើ គួរចាត់ចែង ១ ។ បពិត្រព្រះគោតម ដ៏ចម្រើន យើងខ្ញុំតែងបញ្ញត្តនូវជនដែលមានបញ្ញាច្រើន ប្រកបដោយធម៌ ទាំង ៤ នេះឯង ថាជាមហាបុរស ។ បពិត្រព្រះគោតមដ៏ចម្រើន បើព្រះអង្គ សព្វព្រះពុទ្ធហបឫទ័យនឹងពាក្យខ្ញុំ សូមព្រះគោតមដ៏ចម្រើន អនុមោទនាដល់ខ្ញុំ ចុះ បពិត្រព្រះគោតមដ៏ចម្រើន បើព្រះអង្គត្រូវការហាមឃាត់ពាក្យរបស់ខ្ញុំ សូមព្រះគោតមដ៏ចម្រើន ហាមឃាត់ពាក្យរបស់ខ្ញុំចុះ ។ ម្នាលព្រាហ្មណ៍ តថាគតមិនទទួលអនុមោទនា មិនហាមឃាត់ពាក្យរបស់អ្នកទេ ។