អដ្ឋកថាវស្សាការសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងវស្សការសូត្រទី ៥ ដូចតទៅនេះ បទថា អនុស្សរិតា បានដល់ តាមរពឫកដល់ ។ អធិប្បាយថា ជាអ្នកអាចរពឫកដល់ រឿងបន្តៗ គ្នាមកបាន ។ បទថា ទក្ខោ គឺជាអ្នកឈ្លាស ។ បទថា តត្រុបយាយ សេចក្តីថា ជាអ្នកប្រកបដោយបញ្ញាដែលជាឧបាយក្នុងកិច្ចនោះៗ បានយ៉ាងនេះថា ក្នុងវេលានេះ គួរធ្វើកិច្ចនេះ ដូច្នេះ ។ បទថា អនុមោទិតព្វំ បានដល់ គួរទ្រង់ត្រេកអរ ។ បទថា បដិក្កោសិតព្វំ បានដល់ ការជំទាស់ ។ បទថា នេវ ខោ ត្យាហំ បានដល់ តថាគតមិនអនុមោទនា ដល់អ្នក ។ សួរថា ព្រោះហេតុអ្វី ទើបព្រះមានព្រះភាគ ទ្រង់មិនត្រេកអរ ទ្រង់មិនជំទាស់ក្នុងសេចក្តីនោះ ។ ឆ្លើយថា ទ្រង់មិនត្រេកអរ ព្រោះជាលោកិយ ទ្រង់មិនជំទាស់ ព្រោះទាញយកតែប្រយោជន៍ដែលជាលោកិយ ។ បទថា ពហុស្សជនតា កាត់បទជា ពហុ អស្ស ជនតា ប្រែថា ប្រជុំជនដ៏ច្រើន ។ បទនេះ គប្បីជ្រាបថា ជាឆដ្ឋីវិភត្តិ ប្រើក្នុងអត្ថតតិយាវិភត្តិ ។ បទថា អរិយេ ញាយេ គឺក្នុងមគ្គ មួយអន្លើដោយវិបស្សនា ។ បទថា កល្យាណធម្មតា កុសលធម្មតា ជាឈ្មោះរបស់មគ្គទាំងនោះ ។ បទថា យំ វិតក្កំ សេចក្តីថា ត្រិះរិះនូវបណ្តានេក្ខម្មវិតក្កជាដើមណាមួយ ។ បទថា ន តំ វិតក្កំ វិតក្កេតិ សេចក្តីថា មិនត្រិះរិះបណ្តាកាមវិតក្កៈជាដើម សូម្បីតែវិតក្កៈ ១ បទក្រៅអំពី នេះ ជាវេវចនៈនៃបទថា វិតក្កំ នោះឯង វិតក្កក្នុងបទថា វិតក្កបថេសុ នេះ បានដល់ គន្លងវិតក្ក ។ ក្នុងបទថា អហំ ហិ ព្រាហ្មណ ជាដើម គប្បីជ្រាប ថា ដោយន័យទី ១ លោកពោលដល់សីល និងពហុសច្ចរបស់ព្រះខីណា ស្រព ដោយន័យទី ២-៣ លោកពោលដល់កិរិយវិតក្ក វិតក្កដែល កើតអំពីកិរិយា និងកិរិយជ្ឈាន គឺឈានដែលកើតអំពីកិរិយារបស់ព្រះខីណា ស្រព ដោយន័យទី ៤ លោកពោលដ