ទោណសូត្រទី ៦

ក្បាលទី 27 · ទំព័រ 750

សម័យមួយ ព្រះដ៏មានព្រះភាគទ្រង់យាងទៅកាន់ផ្លូវឆ្ងាយ ក្នុងចន្លោះឧក្កដ្ឋនគរ និងសេតព្យនគរ ។ ចំណែកទោណព្រាហ្មណ៍ក៏ដើរទៅកាន់ ផ្លូវឆ្ងាយ ក្នុងចន្លោះឧក្កដ្ឋនគរ និងសេតព្យនគរដែរ ។ ទោណព្រាហ្មណ៍ ក៏បានឃើញកងចក្រទាំងឡាយមួយពាន់ ក្នុងស្នាមព្រះបាទទាំងគូរបស់ព្រះដ៏ មានព្រះភាគ ដែលប្រកបដោយខ្នងកង់ និងដុំ បរិបូណ៌ដោយអាការគ្រប់ យ៉ាង លុះឃើញហើយ មានសេចក្តីត្រិះរិះដូច្នេះថា យីអើ អស្ចារ្យណាស់ហ្ន៎ យីអើ មិនដែលមានទេ ស្នាមជើងទាំងពីរនេះ មិនដែលមានដល់មនុស្ស ធម្មតាទេ ។ គ្រានោះ ព្រះដ៏មានព្រះភាគ ក៏ទ្រង់យាងបែរចេញអំពីផ្លូវ ហើយទ្រង់គង់ផ្គត់ព្រះភ្នែន តម្កល់ព្រះកាយឲ្យត្រង់ តម្រង់ព្រះស្មារតីឲ្យនឹង ក្រោមម្លប់ឈើមួយ ។ ឯទោណព្រាហ្មណ៍ ដើរទៅតាមស្នាមព្រះបាទព្រះ ដ៏មានព្រះភាគ ក៏បានឃើញព្រះដ៏មានព្រះភាគគួរជាទីជ្រះថ្លា ជាទីរីករាយ មានព្រះឥន្ទ្រិយស្ងប់រម្ងាប់ មានព្រះហប្ញទ័យស្ងប់ស្ងាត់ បានដល់នូវអរហត្តមគ្គ និងអរហត្តមគ្គសមាធិដ៏ឧត្តម ស្រគត់ស្រគំ រម្យទម មានឥន្ទ្រិយ រក្សាហើយ ជាបុគ្គលដ៏ប្រសើរ គង់ក្រោមម្លប់ឈើមួយ លុះឃើញហើយ ក៏ ចូលទៅរកព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ បានក្រាបបង្គំទូលព្រះ ដ៏មានព្រះភាគដូច្នេះថា លោកដ៏ចម្រើននឹងកើតជាទេវតា ។ ព្រះអង្គតបថា ម្នាលព្រាហ្មណ៍ តថាគតនឹងមិនកើតជាទេវតាទេ ។ លោកដ៏ចម្រើននឹងកើត ជាគន្ធព្វ ។ ម្នាលព្រាហ្មណ៍ តថាគតនឹងមិនកើតជាគន្ធព្វទេ ។ លោកដ៏ ចម្រើននឹងកើតជាយក្ខ ។ ម្នាលព្រាហ្មណ៍ តថាគតនឹងមិនកើតជាយក្ខទេ ។ លោកដ៏ចម្រើននឹងកើតមនុស្សឬ ។ ម្នាលព្រាហ្មណ៍ តថាគតនឹងមិនកើតជា មនុស្សទេ ។