អដ្ឋកថាទោណសូត្រ

ក្បាលទី 27 · ទំព័រ 753

គប្បីជ្រាបវិនិច្ឆ័យក្នុងទោណសូត្រទី ៦ ដូចតទៅនេះ បទថា អន្តរា ច ឧក្កដ្ឋំ អន្តរា ច សេតព្យំ នេះ បទថា ឧក្កដ្ឋា បានដល់ នគរដែលគេស្គាល់យ៉ាងនោះ ព្រោះគេអុជគប់ភ្លើងសាងហើយ ។ បទថា សេតព្យំ បានដល់ នគរដែលកើតរបស់ព្រះកស្សបសម្មាសម្ពុទ្ធ ក្នុងអតីតកាល ។ ឯ អន្តរា សព្ទ ប្រើក្នុងអត្ថថា ហេតុ ខណៈ ចិត្ត ត្រង់កណ្តាល និងចន្លោះ ប្រើក្នុងអត្ថថា ហេតុ ដូចក្នុងបាលីជាដើមថា តទនន្តរំ កោ ជានេយ្យ អញ្ញត្រ តថាគតេន អ្នកណាគប្បីដឹងបាននូវហេតុនោះកើត លើកលែងតែព្រះតថាគតចេញ និងថា ជនា សង្គម្ម មន្តេន្តិ មញ្ច តញ្ច កិមន្តរំ ជនទាំងឡាយមកប្រជុំនិយាយគ្នា ទៀបឆ្នេរស្ទឹងទាំងឡាយផង … ហើយនិយាយចំពោះខ្ញុំផង ចំពោះលោកផង តើព្រោះហេតុអ្វី ។ ប្រើក្នុងអត្ថថា ឋានៈ ដូចក្នុងបាលីជាដើមថា អទ្ទសា ខោ មំ ភន្តេ អញ្ញតរា ឥត្ថី វិជ្ជន្តរិកាយ ភាជនំ ធោវន្តី បពិត្រព្រះអង្គដ៏ចម្រើន ស្រីម្នាក់កំពុងលាង ភាជនៈ បានឃើញខ្ញុំព្រះអង្គ ក្នុងខណៈមានផ្លេកបន្ទោរដូច្នេះ ។ ប្រើក្នុងអត្ថថា ចិត្ត ដូចក្នុងបាលីជាដើម យស្សន្តរតោ ន សន្តិ កោប សេចក្តី ក្រោធមិនមានក្នុងចិត្តរបស់បុគ្គលណា … ដូច្នេះ ។ ប្រើក្នុងអត្ថថា កណ្តាល ដូចក្នុងបាលីជាដើមថា អន្តរា វោសានមាបទិ ដល់នូវការបញ្ចប់ ( បន្ធូរ បន្ថយសេចក្តីព្យាយាម ) ត្រង់កណ្តាលដូច្នេះ ។ ប្រើក្នុងអត្ថថា ចន្លោះ ដូច ក្នុងបាលីជាដើមថា អបិចាយំ ភិក្ខវេ តបេទា ទ្វិន្នំ មហានិរយានំ អន្តរិកាយ អាគច្ចតិ ម្នាលភិក្ខុទាំងឡាយ ប៉ុន្តែស្ទឹងតបោទានេះ មកតាម ចន្លោះនៃមហានរកទាំងពីរ ដូច្នេះ ។ អន្តរា សព្ទនេះ ក្នុងទីនេះ ប្រើក្នុង អត្ថថា ចន្លោះ ព្រោះដូច្នោះ គប្បីឃើញអត្ថក្នុងពាក្យនេះយ៉ាង