អបរិហានិសូត្រទី ៧

ក្បាលទី 27 · ទំព័រ 759

ម្នាលភិក្ខុទាំងឡាយ ភិក្ខុដែលប្រកបដោយធម៌ ៤ យ៉ាងមិន គួរសាបសូន្យ តែងនៅក្នុងទីជិតនៃព្រះនិព្វាន ។ ប្រកបដោយធម៌ ៤ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ជាអ្នកមានសីលបរិបូណ៌ ១ ជាអ្នកមានទ្វារគ្រប់គ្រងហើយក្នុងឥន្ទ្រិយទាំងឡាយ ១ ជាអ្នកដឹងប្រមាណ ក្នុងភោជន ១ ជាអ្នកប្រកបរឿយៗ នូវការភ្ញាក់រពឫក ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុមានសីលបរិបូណ៌ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ ក្នុងសាសនានេះជាអ្នកមានសីល សង្រួមក្នុងបាតិមោក្ខសំវរៈ បរិបូណ៌ដោយ អាចារៈ និងគោចរ អ្នកឃើញនូវភ័យក្នុងទោសគ្រាន់តែបន្តិចបន្តួច សមាទាន សិក្សាក្នុងសិក្ខាបទទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអ្នកមានសីល បរិបូណ៌យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ចុះភិក្ខុជាអ្នកមានទ្វារគ្រប់គ្រង ក្នុងឥន្ទ្រិយទាំងឡាយ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា នេះ បានឃើញរូបដោយចក្ខុហើយ មិនកួចកាន់នូវនិមិត្ត មិនកួចកាន់នូវ អនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្សដែលជាអកុសលធម៌ដ៏លាមក គប្បីគ្រប សង្កត់នូវភិក្ខុដែលមិនបានសង្រួមចក្ខុន្ទ្រិយ ព្រោះហេតុមិនបានសង្រួមនូវ ចក្ខ្រុន្ទិយណា ក៏ប្រតិបត្តិដើម្បីសង្រួមនូវចក្ខុន្ទ្រិយនោះ រក្សានូវចក្ខុន្ទ្រិយ ដល់នូវការសង្រួមក្នុងចក្ខុន្ទ្រិយ បានឮសំឡេងដោយត្រចៀក … បានហិត ក្លិនដោយច្រមុះ … បានទទួលរសដោយអណ្តាត … ពាល់ត្រូវផោដ្ឋព្វៈ ដោយកាយ … ដឹងច្បាស់នូវធម្មារម្មណ៍ដោយចិត្ត ជាអ្នកមិនកួចកាន់នូវ និមិត្ត មិនកួចកាន់នូវអនុព្យញ្ជនៈ អភិជ្ឈា និងទោមនស្សជាអកុសលធម៌ដ៏ លាមក គប្បីគ្របសង្កត់នូវភិក្ខុដែលមិនបានសង្រួមមន្រិន្ទិយ ព្រោះហេតុមិន បានសង្រួមនូ