អដ្ឋកថាអបរិហានិសូត្រ

ក្បាលទី 27 · ទំព័រ 761

គប្បីជ្រាបវិនិច្ឆ័យក្នុងអបរិហានិសូត្រទី ៧ ដូចតទៅនេះ បទថា និព្វានស្សេវ សន្តិកេ សេចក្តីថា ភិក្ខុប្រព្រឹត្តក្នុងទីជិតព្រះនិព្វាន នោះឯង ។ បទថា សីលេ បតិដ្ឋិតោ បានដល់ ភិក្ខុតាំងនៅក្នុងបាតិមោក្ខ- សីល ។ បទថា ឯវំវិហារី ប្រែថា កាលនៅយ៉ាងនេះ ។ បទថា អាតាបី គឺប្រកបដោយសេចក្តីព្យាយាម ។ បទថា យោគក្ខេមស្ស សេចក្តីថា ដើម្បី សម្រេចគុណដ៏ក្សេមចាកយោគៈ គឺព្រះនិព្វាន ។ បទថា បមាទេ ភយទស្សី វា បានដល់ ឃើញការប្រមាទថា ជាភ័យ ។