អដ្ឋកថាបដិលីនសូត្រ

ក្បាលទី 27 · ទំព័រ 764

គប្បីជ្រាបវិនិច្ឆ័យក្នុងបដិលីនសូត្រទី ៨ ដូចតទៅនេះ បទថា បនុណ្ណប្បច្ចេកសច្ចោ បានដល់ ភិក្ខុឈ្មោះថា ជាអ្នកមានបច្ចេកសច្ចៈដែល ដកបានហើយ ព្រោះថា ទិដ្ឋិសច្ចៈ ពោល គឺការឃើញតែម្យ៉ាង ព្រោះ ទាញយកនូវការឃើញតែម្យ៉ាង យ៉ាងនេះថា ការឃើញនេះ បុណ្ណោះពិត លោកដក គឺកម្ចាត់បានហើយ ។ ក្នុងបទថា សមវ័យសដ្ឋេសនោ នេះ បទថា សមវ័យ ប្រែថា មិនខ្វះខាត ។ បទថា សត្ថា ប្រែថា លះបង់ហើយ ។ ឈ្មោះថា សមវ័យសដ្ឋេសនោ ព្រោះលះការស្វែងរកដោយឥតសេសសល់ អធិប្បាយថា បុគ្គលដែលលះការស្វែងរកគ្រប់យ៉ាង ដោយប្រពៃ ។ បទថា បដិលីនោ ប្រែថា ជាអ្នកពួនសម្ងំ គឺនៅម្នាក់ឯង ។ បទថា បុថុស្សមណព្រាហ្មណានំ បានដល់ សមណៈ និងព្រាហ្មណ៍ដ៏ច្រើន ក្នុងពាក្យថា សមណព្រាហ្មាណានំ នេះ បុគ្គលដែលចូលទៅបួស ឈ្មោះថា សមណៈ បុគ្គលដែលពោលថា ភោ អ្នកដ៏ចម្រើន ឈ្មោះថា ព្រាហ្មណ៍ ។ បទថា បុថុប្បច្ចេកសច្ចានិ បានដល់ សច្ចៈតែម្យ៉ាងដ៏ច្រើន ។ បទថា នុណ្ណានិ ប្រែថា នាំចេញហើយ ។ បទថា បនុណ្ណានិ ប្រែថា នាំចេញល្អ ហើយ ។ បទថា ចត្តានិ ប្រែថា រលាស់ហើយ ។ បទថា វន្តានិ ប្រែថា ខ្ជាក់ចេញហើយ ។ បទថា មុត្តានិ គឺធ្វើគ្រឿងចងឲ្យដាច់ហើយ ។ បទថា បហីនានិ ប្រែថា លះបានហើយ ។ បទថា បដិនិស្សដ្ឋានិ ប្រែថា លះ ចោលហើយ ដោយមិនដុះឡើងក្នុងចិត្តទៀត ។ បទទាំងអស់ ជាពាក្យប្រើ ជំនួសការលះបង់នូវការប្រកាន់ដែលប្រកាន់ហើយ ។ បទថា កាមេសនា បហីនា ហោតិ បានដល់ ការស្វែងរកកាម ដែលលះបានហើយ ដោយ អនាគាមិមគ្គ ។ ឯការស្វែងរកភព ឈ្មោះថា កំពុងលះដោយអរហត្តមគ្គ