ឧជ្ជយសូត្រទី ៩
គ្រានោះ ឧជ្ជយព្រាហ្មណ៍ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះមានព្រះភាគ លុះ បញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយក៏ អង្គុយក្នុងទី សមគួរ ។ លុះឧជ្ជយព្រាហ្មណ៍អង្គុយក្នុងទីសមគួរហើយ បានក្រាបបង្គំទូលព្រះ មានព្រះភាគថា ព្រះគោតមដ៏ចម្រើន សរសើរការបូជារបស់យើងដែរ ឬទេ ។ ម្នាលព្រាហ្មណ៍ តថាគតមិនសរសើរការបូជាទាំងអស់ទេ ម្នាល ព្រាហ្មណ៍ តែតថាគតមិនមែនជាមិនសរសើរការបូជាទាំងអស់ទេ ។ ម្នាល ព្រាហ្មណ៍ គេសម្លាប់គោទាំងឡាយ សម្លាប់ពពែ និងចៀមទាំងឡាយ សម្លាប់ មាន់ និងជ្រូកទាំងឡាយ សត្វទាំងឡាយផ្សេងៗ ក៏ដល់នូវសេចក្តីស្លាប់ ព្រោះការបូជាមានសភាពយ៉ាងណា ម្នាលព្រាហ្មណ៍ តថាគតមិនសរសើរ ការបូជាប្រកបដោយសេចក្តីអន្តរាយយ៉ាងនោះឡើយ ។ ដំណើរនោះ ព្រោះ ហេតុអ្វី ។ ម្នាលព្រាហ្មណ៍ ព្រោះថា ព្រះអរហន្តទាំងឡាយក្តី បុគ្គលទាំងឡាយអ្នកដល់នូវអរហត្តមគ្គក្តី មិនដើរទៅជិតការបូជាប្រកបដោយសេចក្តី អន្តរាយ មានសភាពយ៉ាងនេះឡើយ ។ ម្នាលព្រាហ្មណ៍ គេមិនសម្លាប់ គោទាំងឡាយ មិនសម្លាប់ពពែនិងចៀមទាំងឡាយ មិនសម្លាប់មាន់ និងជ្រូក ទាំងឡាយ សត្វទាំងឡាយផ្សេងៗ ក៏មិនស្លាប់ ព្រោះការបូជាមានសភាព យ៉ាងណា ម្នាលព្រាហ្មណ៍ តថាគតតែងសរសើរការបូជា ដែលមិនប្រកបដោយ សេចក្តីអន្តរាយ មានសភាពយ៉ាងនេះ គឺនិច្ចទាន និងការបូជាតាម លម្ហានត្រកូល ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលព្រាហ្មណ៍ ព្រោះថា ព្រះអរហន្តទាំងឡាយក្តី បុគ្គលទាំងឡាយអ្នកដល់នូវអរហត្តមគ្គក្តី តែងពេញចិត្ត ការបូជាដែលមិនប្រកបដោយសេចក្តីអន្តរាយ មានសភាពយ៉ាងនេះ ។