អដ្ឋកថាឧជ្ជយសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងឧជ្ជយសូត្រទី ៩ ដូចតទៅនេះ បទថា សង្ឃាតំ អាបជ្ជន្តិ សេចក្តីថា សត្វទាំងឡាយរមែងត្រូវសម្លាប់ គឺស្លាប់ ។ បទថា និច្ចទានំ បានដល់ សលាកភត្ត ។ បទថា អនុកុលយញ្ញំ សេចក្តី ថា យញ្ញ គឺទានដែលបុគ្គលគប្បីបូជា គឺគប្បីឲ្យដោយអំណាចបន្តគ្នា មក តាមត្រកូលយ៉ាងនេះ ព្រោះបុព្វបុរសយើងទាំងឡាយឲ្យមកហើយ ។ ក្នុងបទថា អស្សមេធំ ជាដើម គប្បីជ្រាបវិនិច្ឆ័យដូច្នេះ យញ្ញ ឈ្មោះ ថា អស្សមេធ ព្រោះក្នុងយញ្ញនេះ គេសម្លាប់សេះ ពាក្យនោះជាឈ្មោះរបស់ យញ្ញ ដែលនឹងឲ្យសម្បត្តិគ្រប់យ៉ាង មិនមានសល់ វៀរលែងតែផែនដី និង មនុស្សទាំងឡាយ ដែលមានបង្គោលបូជា ២១ បង្គោល គប្បីបូជាដោយ បរិយញ្ញ ២ ។ យញ្ញ ឈ្មោះថា បុរិសមេធ ព្រោះក្នុងយញ្ញនេះ គេសម្លាប់ មនុស្ស ពាក្យនោះ ជាឈ្មោះរបស់យញ្ញ ដែលនឹងឲ្យសម្បត្តិដែលពោល ហើយ ក្នុងអស្សមេធ មួយអន្លើដោយផែនដី ដែលគប្បីបូជាដោយបរិយញ្ញ ៤ ។ ឈ្មោះថា សម្មាបស ព្រោះក្នុងយញ្ញនេះ គេបោះអន្ទាក់ទៅ ពាក្យ នោះ ជាឈ្មោះរបស់យញ្ញទាំងអស់ ដែលគេធ្វើទេន បូជាបោះអន្ទាក់ ត្រង់ ឱកាសដែលអន្ទាក់នោះធ្លាក់ ហើយដើរថយក្រោយ តាំងអំពីឱកាសដែលមុជ ចុះក្នុងស្ទឹងសរស្សវតី គប្បីបូជាដោយបង្គោលជាដើម ដែលលើកទៅបាន រៀងរាល់ថ្ងៃ ។ ឈ្មោះថា វាជបេយ្យ ព្រោះក្នុងឥឡូវនេះ បុគ្គលផឹកវាជៈ ពាក្យនោះ ជាឈ្មោះរបស់យញ្ញដែលឲ្យសម្បត្តិ ១៧ ពួក ដែលមានបង្គោល បូជា ធ្វើដោយដើមភ្នៅ ដែលគប្បីបូជាដោយសត្វចិញ្ចឹម ១៧ ប្រភេទ ដោយបរិយញ្ញ ១ ។ ឈ្មោះថា និរគ្គឡ ព្រោះក្នុងយញ្ញនេះ មិនមាន ស្នៀតបោះ ពាក្យនោះ ជាឈ្មោះរបស់យញ្ញ ដែលកំណត់ក្នុងអស្សមេធ ហៅឈ្មោះម្យ៉ាងទៀតថា សព្វមេធ ដែលឲ្យសម្បត្តិដូចពោលហើយក្នុង អស្សមេធ មួយ