ឧទាយិសូត្រទី ១០
គ្រានោះ ឧទាយិព្រាហ្មណ៍ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយជាមួយនឹងព្រះមានព្រះភាគ លុះ បញ្ចប់ពាក្យដែលគួររីករាយ និងពាក្យដែលគួររពឫកហើយ អង្គុយក្នុងទី សមគួរ ។ លុះឧទាយិព្រាហ្មណ៍អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះ មានព្រះភាគថា ព្រះគោតមដ៏ចម្រើន សរសើរការបូជារបស់យើងដែរ ឬទេ ។ ម្នាលព្រាហ្មណ៍ តថាគតមិនសរសើរការបូជាទាំងអស់ទេ ម្នាល ព្រាហ្មណ៍ បុន្តែតថាគតមិនមែនជាមិនសរសើរការបូជាទាំងអស់ទេ ។ ម្នាល ព្រាហ្មណ៍ គេសម្លាប់គោទាំងឡាយ សម្លាប់ពពែ និងចៀមទាំងឡាយ សម្លាប់ មាន់ និងជ្រូកទាំងឡាយ សត្វទាំងឡាយផ្សេងៗ ស្លាប់ ព្រោះការបូជាមាន សភាពយ៉ាងណា ម្នាលព្រាហ្មណ៍ តថាគតមិនសរសើរការបូជាប្រកបដោយ សេចក្តីអន្តរាយ មានសភាពយ៉ាងនោះឡើយ ។ ដំណើរនោះ ព្រោះហេតុអ្វី ។ ម្នាលព្រាហ្មណ៍ ព្រោះថា ព្រះអរហន្តទាំងឡាយក្តី បុគ្គលទាំងឡាយអ្នកដល់ នូវអរហត្តមគ្គក្តី មិននិយមការបូជាប្រកបដោយសេចក្តីអន្តរាយ មាន សភាពយ៉ាងនេះឡើយ ។ ម្នាលព្រាហ្មណ៍ គេមិនសម្លាប់គោទាំងឡាយ មិន សម្លាប់ពពែ និងចៀមទាំងឡាយ មិនសម្លាប់មាន់ និងជ្រូកទាំងឡាយ សត្វ ទាំងឡាយផ្សេងៗ មិនស្លាប់ ព្រោះការបូជាមានសភាពយ៉ាងណា ម្នាល ព្រាហ្មណ៍ តថាគតតែងសរសើរការបូជា មិនប្រកបដោយសេចក្តីអន្តរាយ មានសភាពយ៉ាងនេះ គឺនិច្ចទាន និងការបូជាតាមលម្ហាននៃត្រកូល ។ ដំណើរ នោះ ព្រោះហេតុអ្វី ។ ម្នាលព្រាហ្មណ៍ ព្រោះថា ព្រះអរហន្តទាំងឡាយក្តី បុគ្គលទាំងឡាយអ្នកដល់នូវអរហត្តមគ្គក្តី តែងចូលទៅជិតការបូជា ដែល មិនប្រកបដោយសេចក្តីអន្តរាយ មានសភាពយ៉ាងនេះ ។ យញ្ញដែលគេតាក់តែងហើយ មិនប្រកបដោយសេចក្តីអន្តរាយ គួរតាមកាល ពួកព្រហ្មច