សមាធិសូត្រទី ១

ក្បាលទី 27 · ទំព័រ 776

ម្នាលភិក្ខុទាំងឡាយ សមាធិភាវនានេះ មាន ៤ យ៉ាង ។ សមាធិភាវនា ៤ យ៉ាង ដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ សមាធិភាវនា ដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗ ហើយ ប្រព្រឹត្តទៅដើម្បីនៅជាសុខ ក្នុងបច្ចុប្បន្ន ១ ម្នាលភិក្ខុទាំងឡាយ សមាធិភាវនាដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗ ហើយ ប្រព្រឹត្តទៅដើម្បីបាននូវញាណទស្សនៈ ១ ម្នាល ភិក្ខុទាំងឡាយ សមាធិភាវនាដែលបុគ្គលចម្រើន បានធ្វើឲ្យរឿយៗ ហើយ ប្រព្រឹត្តទៅដើម្បីសតិ និងសម្បជញ្ញៈ ១ ម្នាលភិក្ខុទាំងឡាយ សមាធិភាវនា ដែលបុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗ ហើយ ប្រព្រឹត្តទៅដើម្បីអស់ទៅ នៃអាសវៈទាំងឡាយ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះសមាធិភាវនាដែល បុគ្គលបានចម្រើន បានធ្វើឲ្យរឿយៗ ហើយ ប្រព្រឹត្តទៅដើម្បីនៅជាសុខក្នុង បច្ចុប្បន្ន តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនានេះ ស្ងាត់ ចាកកាមទាំងឡាយ ស្ងាត់ចាកធម៌ជាអកុសលទាំងឡាយហើយ បានដល់នូវ បឋមជ្ឈាន ប្រកបដោយវិតក្ក ប្រកបដោយវិចារៈ មានបីតិ និងសុខ ដែល កើតអំពីសេចក្តីស្ងប់ស្ងាត់ជាអារម្មណ៍ សម្រេចសម្រាន្តនៅ ព្រោះរម្ងាប់នូវ វិតក្ក និងវិចារៈ ក៏ចូលទៅកាន់ទុតិយជ្ឈាន ជាធម្មជាតកើតមានក្នុងសន្តាន នៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិន មានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខ កើតអំពីសមាធិ គឺបឋមជ្ឈាន សម្រេចសម្រាន្តនៅ ព្រោះប្រាសចាកបីតិផង ជាបុគ្គលព្រងើយកន្តើយផង មានសតិ និងសម្បជញ្ញៈផង ទទួលយកនូវសុខដោយនាមកាយផង ព្រះអរិយៈ ទាំងឡាយតែងសរសើរនូវបុគ្គល ដែលបាននូវតតិយជ្ឈាននោះថា ប្រកបដោយឧបេក្ខា មានស្មារតី មានធម៌ជាគ្រឿងនៅជាសុខ ដូច្នេះ ព្រោះត តិយជ្ឈានណា ក៏