អដ្ឋកថាបឋមកោធសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមកោធសូត្រទី ៣ ដូចតទៅនេះ បទថា កោធគរុ ន សទ្ធម្មគរុ សេចក្តីថា បុគ្គលកាន់យកសេចក្តីក្រោធ ជាសំខាន់ មិនកាន់យកព្រះសទ្ធម្ម រមែងកាន់យកព្រះសទ្ធម្ម តែធ្វើឲ្យមិន សំខាន់ ។ ក្នុងបទដ៏សេស ក៏ន័យនេះដូចគ្នា ។ បទថា វិរូហន្តិ បានដល់ រមែងចម្រើន ឬរមែងតាំងមាំ មិនញាប់ញ័រ ដោយសទ្ធាដែលជាមូល កើត ព្រមហើយ ។ ម្នាលភិក្ខុទាំងឡាយ អសទ្ធម្មទាំងឡាយនេះមាន ៤ យ៉ាង ។ អសទ្ធម្ម ៤ យ៉ាង តើដូចម្តេចខ្លះ ។ គឺភាពនៃបុគ្គលជាអ្នកធ្ងន់ក្នុងសេចក្តី ក្រោធ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ភាពនៃបុគ្គលជាអ្នកធ្ងន់ក្នុងសេចក្តីលុបគុណ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ភាពនៃបុគ្គលជាអ្នកធ្ងន់ក្នុងលាភ មិនធ្ងន់ក្នុងព្រះ សទ្ធម្ម ១ ភាពនៃបុគ្គលជាអ្នកធ្ងន់ក្នុងសក្ការៈ មិនធ្ងន់ក្នុងព្រះសទ្ធម្ម ១ ។ ម្នាលភិក្ខុទាំងឡាយ អសទ្ធម្មមាន ៤ យ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ព្រះសទ្ធម្មទាំងឡាយនេះមាន ៤ យ៉ាង ។ ព្រះសទ្ធម្ម ៤ យ៉ាង តើដូចម្តេច ខ្លះ ។ គឺភាពនៃបុគ្គលជាអ្នកធ្ងន់ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសេចក្តីក្រោធ ១ ភាពនៃបុគ្គលជាអ្នកធ្ងន់ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសេចក្តីលុបគុណ ១ ភាព នៃបុគ្គលជាអ្នកធ្ងន់ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងលាភ ១ ភាពនៃបុគ្គលជាអ្នក ធ្ងន់ក្នុងព្រះសទ្ធម្ម មិនធ្ងន់ក្នុងសក្ការៈ ១ ។ ម្នាលភិក្ខុទាំងឡាយ ព្រះសទ្ធម្ម មាន ៤ យ៉ាងនេះឯង ។ ភិក្ខុជាអ្នកធ្ងន់ក្នុងសេចក្តីក្រោធ និងសេចក្តីលុបគុណ ជាអ្នក ធ្ងន់ក្នុងលាភ ក្នុងសក្ការៈ រមែងមិនដុះដាលឡើង ក្នុងព្រះ សទ្ធម្មបានឡើយ ដូចជាពូជដែលគេព្រោះក្នុងស្រែមិនល្អ ។ ចំណែកភិក្ខុទាំងឡាយណាជា អ្នកធ្ងន់ក្នុងព្រះសទ្ធ