អដ្ឋកថាបឋមរោហិតស្សសូត្រ

ក្បាលទី 27 · ទំព័រ 791

គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមរោហិតស្សសូត្រទី ៥ ដូច្នេះ បទថា យត្ថ សេចក្តីថា ផែនដីក្នុងឱកាសមួយរបស់លោកក្នុងចក្រវាឡ ។ បទថា ន ចវតិ ន ឧបបជ្ជតិ នេះ ទ្រង់កាន់យកហើយ ដោយអំណាចចុតិ និងបដិសន្ធិបន្តគ្នាទៅ ។ បទថា គមនេន គឺដោយការប្រើជើងដើរទៅ ។ បទថា លោកស្ស អន្តំ សេចក្តីថា ព្រះសាស្តា ត្រាស់សំដៅទីបំផុតរបស់ សង្ខារលោក ។ ក្នុងបទថា ញាតេយ្យំ ជាដើម សេចក្តីថា ដែលបុគ្គល គប្បីដឹង គប្បីឃើញ គប្បីដល់ ។ ដោយហេតុនោះ ទេវបុត្រទូលសួរទីបំផុត នៃលោកក្នុងចក្រវាឡ ព្រះសាស្តាក៏ត្រាស់ឆ្លើយទីបំផុតនៃសង្ខារលោក ។ ឯទេវបុត្រនោះ ត្រេកអរក្នុងបញ្ញាថា ការពោលដោះស្រាយរបស់ព្រះសាស្តា សមនឹងបញ្ញារបស់ខ្លួន ដូច្នេះ ទើបទូលថា អច្ឆរិយំ ដូច្នេះជាដើម ។ បទថា ទឡធម្មោ បានដល់ ជាអ្នកសកធ្នូដ៏មាំ គឺប្រកបដោយធ្នូ មានទំហំដ៏កំពូល ។ បទថា ធនុគ្គហោ បានដល់ អាចារ្យដែលបង្វឹកធ្នូ ។ បទថា សុសិក្ខិតោ គឺជាអ្នកបានសិក្សាសិប្បៈធ្នូមក ១២ ឆ្នាំ ។ បទថា កតហត្ថោ សេចក្តីថា មានថ្វីដៃជំនាញហើយ អាចបាញ់ចុងរោមទ្រាយក្នុង ចម្ងាយមួយឧសភៈបាន ។ បទថា កតូបសន្តោ បានដល់ អ្នកបាញ់ធ្នូជំនាញ បានសម្តែងសិប្បៈធ្នូមកហើយ ។ បទថា អសនេន គឺព្រួញ ។ បទថា អតិបតេយ្យ គឺឆ្លងទៅ ។ ទេវបុត្រសម្តែងសម្បត្តិ គឺសន្ទុះរបស់ខ្លួនថា ខ្ញុំឆ្លងចក្រវាឡមួយទៅ ស្មើគ្នានឹងព្រួញនោះឆ្លងស្រមោលដើមត្នោតទៅ ។ បទថា បុរត្ថិមា សមុទ្ទា បច្ឆិមោ សេចក្តីថា ទេវបុត្រពោលថា ការឈាន ជើងមួយទៅបានក្នុងទីឆ្ងាយ ដូចសមុទ្រទិសខាងលិច ឆ្ងាយអំពីសមុទ្រ ទិសខាងកើតដូច្នោះ ។ បានឮថា ឥសីនោះឈរត្រង់កណ្តាប់ចក្រវាលទិស ខាងកើត បោះជំហានឆ្លងកណ្តាប់ចក្រវាលនៃទិសខាងលិច បោះជើងទី ២