ទុតិយរោហិតស្សសូត្រទី ៦ និងអដ្ឋកថា

ក្បាលទី 27 · ទំព័រ 793

មានចិត្ត ។ បទថា លោកំ គឺទុក្ខសច្ច ។ បទថា លោកសមុទយំ គឺ សមុទយសច្ច ។ បទថា លោកនិរោធំ គឺនិរោធសច្ច ។ បទថា បដិបទំ គឺ មគ្គសច្ច ព្រះមានព្រះភាគទ្រង់សម្តែងថា អាវុសោ តថាគតរមែងមិនបញ្ញត្ត សច្ចៈ ៤ នេះចូលក្នុងស្មៅ និងឈើជាដើមឡើយ តែតថាគតរមែងបញ្ញត្ត ចូលក្នុងកាយនេះ ដែលមានមហាភូត ៤ បុណ្ណោះ ។