អដ្ឋកថា ទុតិយរោហិតស្សសូត្រទី ៦

ក្បាលទី 27 · ទំព័រ 793

បទថា សមិតាវិ បាន ដល់ មានបាបស្ងប់ហើយ ។ បទថា នាសឹសតិ គឺរមែងមិនប្រាថ្នា ។ លុះកន្លងរាត្រីនោះហើយ ព្រះដ៏មានព្រះភាគ បានត្រាស់ហៅ ភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ក្នុងរាត្រីនេះ រោហិតស្សទេវបុត្តក ាលដែលវេលារាត្រី ( បឋមយាម ) កន្លងទៅហើយ មានពន្លឺដ៏រុងរឿង ញ៉ាំងវត្តជេតពនទាំងមូលឲ្យភ្លឺស្វាង ក៏ចូលមករកតថាគត លុះចូលមកដល់ ក៏ថ្វាយបង្គំតថាគត ហើយស្ថិតនៅក្នុងទីសមគួរ ។ ម្នាលភិក្ខុទាំងឡាយ លុះ រោហិតស្សទេវបុត្ត អង្គុយក្នុងទីសមគួរហើយ បាននិយាយនឹងតថាគតថា បពិត្រព្រះអង្គដ៏ចម្រើន បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិន បដិសន្ធិក្នុងឱកាសនៃចក្រវាឡលោកណា បពិត្រព្រះអង្គដ៏ចម្រើន បុគ្គល អាចដើម្បីដឹង ដើម្បីឃើញ ឬដើម្បីដល់នូវទីបំផុតនៃលោកនោះ ដោយ កិរិយាដើរទៅ ( ដោយជើង ) បានដែរឬ ។ ម្នាលភិក្ខុទាំងឡាយ កាល រោហិតស្សទេវបុត្តពោលនឹងតថាគតយ៉ាងនេះហើយ តថាគតបានពោលទៅនឹង រោហិតស្សទេវបុត្តថា ម្នាលអាវុសោ បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិក្នុងសង្ខារលោកណា តថាគតមិនបានពោលថា បុគ្គល គប្បីដឹង គប្បីឃើញ គប្បីដល់នូវទីបំផុតនៃសង្ខារលោកនោះ ដោយកិរិយា ដើរទៅ ( ដោយជើង ) បានឡើយ ។ ម្នាលភិក្ខុទាំងឡាយ កាលតថាគត ពោលយ៉ាងនេះហើយ រោហិតស្សទេវបុត្ត បាននិយាយនឹងតថាគតដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន អស្ចារ្យណាស់ បពិត្រព្រះអង្គដ៏ចម្រើន ចម្លែក ណាស់ បពិត្រព្រះអង្គដ៏ចម្រើន ព្រោះថា ព្រះតម្រាស់នេះ ដែលព្រះដ៏មាន ព្រះភាគ ត្រាស់ប្រពៃហើយថា ម្នាលអាវុសោ បុគ្គលមិនកើត មិនចាស់ មិនស្លាប់ មិនច្យុត មិនបដិសន្ធិក្នុងសង្ខារលោកណា តថាគតមិនបានពោល ថា បុគ្គលគប្បីដឹង គប្បីឃើញ គ