សុវិទូរសូត្រទី ៧

ក្បាលទី 27 · ទំព័រ 797

ម្នាលភិក្ខុទាំងឡាយ របស់ដែលឆ្ងាយក្រៃលែងឆ្ងាយនេះ មាន ៤ យ៉ាង ។ របស់ដែលឆ្ងាយក្រៃលែងឆ្ងាយ ៤ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ មេឃ និងផែនដី នេះជារបស់ឆ្ងាយក្រៃលែងឆ្ងាយទី ១ ម្នាលភិក្ខុទាំងឡាយ ត្រើយសមុទ្ទខាងអាយ និងត្រើយសមុទ្ទខាងនាយ នេះ ជារបស់ឆ្ងាយក្រៃលែងឆ្ងាយទី ២ ម្នាលភិក្ខុទាំងឡាយ ព្រះអាទិត្យរះឡើង អំពីទិសណា អស្តង្គតទៅក្នុងទិសណា នេះជារបស់ឆ្ងាយក្រៃលែងឆ្ងាយទី ៣ ម្នាលភិក្ខុទាំងឡាយ ធម៌របស់ពួកសប្បុរស និងធម៌របស់ពួកអសប្បុរស នេះ ជារបស់ឆ្ងាយក្រៃលែងឆ្ងាយទី ៤ ។ ម្នាលភិក្ខុទាំងឡាយ របស់ដែលឆ្ងាយ ក្រៃលែងឆ្ងាយ មាន ៤ យ៉ាងនេះឯង ។ មេឃ និងដីរមែងឆ្ងាយអំពីគ្នា ត្រើយសមុទ្ទនោះ លោកពោល ថា ឆ្ងាយអំពីគ្នា ព្រះអាទិត្យជាអ្នកធ្វើនូវពន្លឺរះឡើងអំពីទិស ណា អស្តង្គតទៅវិញក្នុងទិសណា រមែងឆ្ងាយអំពីគ្នា បណ្ឌិត ទាំងឡាយពោលថា ធម៌របស់ពួកសប្បុរស និងធម៌បស់ពួក អសប្បុរស ឆ្ងាយក្រៃលែងឆ្ងាយជាងនោះទៅទៀត ។ សមាគម របស់ពួកសប្បុរស មិនបានព្រាត់ប្រាសចាកគ្នា សមាគម របស់ពួកសប្បុរស ស្ថិតនៅដរាបណា ធម៌របស់ពួកសប្បុរស ក៏មាននៅដរាបនោះ ។ សមាគមរបស់ពួកអសប្បុរស រមែង ព្រាត់ប្រាសទៅឆាប់ ព្រោះហេតុនោះ ធម៌ទាំងឡាយរបស់ពួកស ប្បុរស ទើបឈ្មោះថា ឆ្ងាយអំពីធម៌របស់ពួកអសប្បុរស ។ ៥