អដ្ឋកថាសុវិទូរសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងសុវិទូរសូត្រទី ៧ ដូចតទៅនេះ បទថា សុវិទូរវិទូរានិ សេចក្តីថា មិនជិតគ្នាដោយបរិយាយណាមួយ គឺដ៏ឆ្ងាយនោះ ឯង ។ បទថា នភញ្ច ភិក្ខវេ បឋវី ច បានដល់ អាកាស និងផែនដីធំ ។ ក្នុង ២ យ៉ាងនោះ ឈ្មោះថា អាកាសមិនឆ្ងាយអំពីផែនដី សូម្បីប្រមាណ ២ ធ្លាប់ តែលោកក៏នៅពោលដ៏ឆ្ងាយ ព្រោះមិនជាប់គ្នានិងគ្នា ។ បទថា វៀរចនោ គឺព្រះអាទិត្យ ។ បទថា សតញ្ច ភិក្ខវេ ធម្មោ សេចក្តីថា ពោធិបក្ខិយធម៌ ៣៧ មានសតិប្បដ្ឋាន ៤ ជាដើម ។ បទថា អសតញ្ច ធម្មោ សេចក្តីថា អសទ្ធម្ម មានទិដ្ឋិ ៦២ ជាដើម ។ បទថា បភង្ករោ គឺព្រះអាទិត្យ ។ បទថា អព្យាយិកោ ហោតិ បានដល់ មិន សាបរលាបទៅជាសភាវៈ ។ បទថា សតំ សមាគមោ សេចក្តីថា ការ សមាគមរបស់បណ្ឌិត ដោយអំណាចការចងភ្ជាប់នូវមិត្រ ។ បទថា យាវម្បិ តិដ្ឋេយ្យ សេចក្តីថា គប្បីតាំងនៅយូរបុនណា ។ បទថា តថេវ ហោតិ សេចក្តីថា ទីលំនៅនោះគង់នៅមិនលះប្រក្រតី ។ បទថា ខិប្បញ្ញិ វេតិ គឺ សាបរលាបឆាប់រហ័ស ។