អដ្ឋកថាវិបល្លាសសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងវិបល្លាសសូត្រទី ៩ ដូចតទៅនេះ បទថា សញ្ញាវិបល្លាសា សេចក្តីថា មានសញ្ញា គឺការសម្គាល់ឃ្លៀងឃ្លាត អធិប្បាយថា មានសញ្ញាវិបរិត ៤ ។ ក្នុង ២ បទដ៏សេស ក៏មានន័យនេះ ដូចគ្នា ។ បទថា អនិច្ចេ ភិក្ខវេ និច្ចន្តិ សញ្ញាវិបល្លាសោ សេចក្តីថា កើត នូវការសម្គាល់ គឺប្រកាន់យ៉ាងនេះថា ទៀង ក្នុងរបស់ដែលមិនទៀង ឈ្មោះ ថា សញ្ញាវិបល្លាស ។ បណ្ឌិតគប្បីជ្រាបអត្ថគ្រប់បទដោយន័យនេះ ។ បទថា អនត្តនិ ច អត្តា សេចក្តីថា បុគ្គលអ្នកមានសេចក្តីសម្គាល់ យ៉ាងនេះថា ជាអត្តាក្នុងវត្ថុដែលជាអនត្តា ។ បទថា មិច្ឆាទិដ្ឋិហតា សេចក្តី ថា សត្វនឹងសម្គាល់តែម្យ៉ាងបុណ្ណោះក៏មិនមែន នៅមានមិច្ឆាទិដ្ឋិ គឺការយល់ ខុស ដែលកំពុងកើតឡើង នាំទៅហើយ ដូចសញ្ញាវិបល្លាស ។ បទថា ខិត្តចិត្តា សេចក្តីថា ប្រកបដោយចិត្តរាយមាយ ដែលកំពុងកើតឡើង ដូច សញ្ញាវិបល្លាស និងទិដ្ឋិវិបល្លាស ។ បទថា វិសញ្ញិនោ នោះ ត្រឹមតែជា ទេសនា ។ អធិប្បាយថា ជាសញ្ញា ចិត្ត និងទិដ្ឋិដែលវិបរិត ។ បទថា តេ យោគយុត្តា មារស្ស សេចក្តីថា សត្វទាំងនោះ ឈ្មោះថា ប្រកបនៅក្នុង គ្រឿងចងរបស់មារ ។ បទថា អយោគក្ខេមិនោ សេចក្តីថា ជាបុគ្គលមិន ដល់នូវការក្សេមចាកយោគៈ ៤ គឺព្រះនិព្វាន ។ បទថា សត្តា គឺបុគ្គល ទាំងឡាយ ។ បទថា ពុទ្ធា គឺបុគ្គលត្រាស់ដឹងសច្ចៈ ៤ ។ បទថា ឥមំ ធម្មំ គឺសច្ចៈ ៤ ។ បទថា សចិត្តំ បច្ចលទ្ធា បានដល់ ត្រឡប់បាននូវការគិត ខ្លួនឯង ។ បទថា អនិច្ចតោ ទក្ខុំ បានដល់ បានឃើញដោយភាពជា របស់មិនទៀងពិត ។ បទថា អសុភតទ្ទសុំ បានដល់ បានឃើញដោយ ភាពជា របស់មិនស្អាតពិត ។