ឧបក្កិលេសសូត្រទី ១០
ម្នាលភិក្ខុទាំងឡាយ ព្រះចន្រ្ទ និងព្រះអាទិត្យសៅហ្មងដោយ ឧបក្កិលេសទាំងឡាយណា រមែងមិនក្តៅ មិនភ្លឺ មិនរុងរឿង ឧបក្កិលេស របស់ព្រះចន្រ្ទ និងព្រះអាទិត្យទាំងឡាយនេះមាន ៤ យ៉ាង ។ ឧបក្កិលេស ៤ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ព្រះចន្រ្ទ និងព្រះអាទិត្យ សៅហ្មង ព្រោះឧបក្កិលេសណា រមែងមិនក្តៅ មិនភ្លឺ មិនរុងរឿង ឧបក្កិលេសរបស់ព្រះចន្រ្ទ និងព្រះអាទិត្យទាំងឡាយនោះ គឺពពក ១ ។ ម្នាល ភិក្ខុទាំងឡាយ ព្រះចន្រ្ទ និងព្រះអាទិត្យសៅហ្មង ព្រោះឧបក្កិលេសណា រមែងមិនក្តៅ មិនភ្លឺ មិនរុងរឿង ឧបក្កិលេសរបស់ព្រះចន្រ្ទ និងព្រះអាទិត្យ ទាំងនោះ គឺទឹកសន្សើម ១ ម្នាលភិក្ខុទាំងឡាយ ព្រះចន្រ្ទ និងព្រះអាទិត្យ សៅហ្មងព្រោះឧបក្កិលេសណា រមែងមិនក្តៅ មិនភ្លឺ មិនរុងរឿង ឧបក្កិលេស របស់ព្រះចន្រ្ទ និងព្រះអាទិត្យទាំងឡាយនោះ គឺផ្សែង ឬធូលី ១ ម្នាលភិក្ខុ ទាំងឡាយ ព្រះចន្រ្ទ និងព្រះអាទិត្យ សៅហ្មងព្រោះឧបក្កិលេសណា រមែង មិនក្តៅ មិនភ្លឺ មិនរុងរឿង ឧបក្កិលេសរបស់ព្រះចន្រ្ទ និងព្រះអាទិត្យទាំងឡាយនោះ គឺរាហុអសុរិន្ទ ១ ។ ម្នាលភិក្ខុទាំងឡាយ ព្រះចន្រ្ទ និងព្រះ អាទិត្យសៅហ្មងព្រោះឧបក្កិលេសទាំងឡាយណា រមែងមិនក្តៅ មិនភ្លឺ មិន រុងរឿង ឧបក្កិលេសរបស់ព្រះចន្រ្ទ និងព្រះអាទិត្យទាំងឡាយមាន ៤ យ៉ាង នេះឯង ។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងឡាយពួកមួយ សៅហ្មងព្រោះឧបក្កិលេសទាំងឡាយណា រមែងមិនក្តៅ មិនភ្លឺ មិនរុងរឿង ឧបក្កិលេសទាំងឡាយ របស់ពួកសមណព្រាហ្មណ៍មាន ៤ យ៉ាងនោះដែរ ។ ឧបក្កិលេស ៤ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ សមណព្រាហ្មណ៍ទាំងឡាយពួកមួយ ផឹកនូវសុរា និងមេរ័យ មិនវៀរចាកការផឹក នូវសុរ