អដ្ឋកថាឧបក្កិលេសសូត្រ

ក្បាលទី 27 · ទំព័រ 810

គប្បីជ្រាបវិនិច្ឆ័យក្នុងឧបក្កិលេសសូត្រទី ១០ ដូចតទៅនេះ បទថា ឧបក្កិលេសា សេចក្តីថា ឈ្មោះថា ឧបក្កិលេស ព្រោះធ្វើនូវការ សៅហ្មង មិនឲ្យផូរផង់ ។ បទថា មហិយា គឺពពក ។ បទថា ធូមរជោ បានដល់ ផ្សែង និងធូលី ។ បទថា រាហុ សេចក្តីថា ពពក ផ្សែង និង ផង់ធូលីទាំង ៣ ខាងដើម ជាឧបក្កិលេសដែលមិនដល់ព្រះចន្ទ និងព្រះ អាទិត្យ ចំណែករាហុ គប្បីជ្រាបថា លោកពោលដោយអំណាចឧបក្កិលេស ដែលដល់ព្រះចន្ទ និងព្រះអាទិត្យ ។ បទថា សមណព្រាហ្មណា ន តបន្តិ ន ភាសន្តិ ន វិរោចន្តិ សេចក្តីថា រមែងមិនស្អាត ដោយការស្អាតដោយ គុណ មិនផូរផង់ដោយការស្រស់ថ្លានៃគុណ រមែងមិនរុងរឿង ដោយការ រុងរោចន៍ដោយគុណ ។ បទថា សុរាមេរយបនា អប្បដិវិរតា សេចក្តីថា មិនវៀរចាកការផឹកសុរា ៥ យ៉ាង និងមេរ័យ ៤ យ៉ាង ។ បទថា អវិជ្ជានិវុតា សេចក្តីថា ជាបុគ្គលត្រូវអវិជ្ជារិតរុំហើយ គឺបិទបាំង ហើយ ។ បទថា បិយរូបភិនន្ទិនោ សេចក្តីថា ត្រេកត្រអាល ត្រេកអរ នូវបិយរូប គឺវត្ថុដែលជាទីត្រេកអរ ។ បទថា សាទិយន្តិ គឺរមែងទទួល ។ បទថា អវិទ្ទសុ គឺ អន្ធពាល ។ បទថា សនេត្តិកា សេចក្តីថា នាំទៅដោយ ខ្សែ គឺ តណ្ហា ។ បទថា កដសឹ គឺ អត្តភាព ។ បទថា ឃោរំ គឺ កាច ។ ក្នុងសូត្រក្តី ក្នុងគាថាក្តី ទ្រង់ត្រាស់វដ្តៈតែម្យ៉ាង ។ អដ្ឋកថា ឧបក្កិលេសសូត្រទី ១០ ចប់ រោហិតស្សវគ្គទី ៥ ចប់ បឋមបណ្ណាសក ចប់ សុត្តន្តបិដក បាលីប្រែ - ៤១ លេខទំព័រ … ២ … ៤ … ៦ … ៨ … ៩ … ១១ … ១២ … ១៥