បឋមបុញ្ញាភិសន្ទសូត្រ

ក្បាលទី 28 · ទំព័រ 2

ម្នាលភិក្ខុទាំងឡាយ អានិសង្សជាទីហូរមកនៃបុណ្យ ជាទី ហូរមកនៃកុសល ជាទីនាំមកនូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មាន ផលជាសុខ ប្រព្រឹត្តទៅដើម្បីកើតក្នុងស្ថានសួគ៌នេះ មាន ៤ យ៉ាង រមែង ប្រព្រឹត្តទៅ ដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ។ អានិសង្សជាទីហូរមកនៃបុណ្យ ជាទីហូរមកនៃកុសល មាន ៤ យ៉ាង តើដូចម្តេចខ្លះ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលប្រើប្រាស់ចីវររបស់ ទាយកណា ចូលកាន់ចេតោសមាធិ ជាធម៌ប្រមាណមិនបាន អានិសង្សជាទី ហូរមកនៃបុណ្យ ជាទីហូរមកនៃកុសលរបស់ទាយកនោះ ក៏រមែងប្រមាណ មិនបាន ជាទីនាំមកនូវសេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅដើម្បីកើតក្នុងស្ថានសួគ៌ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តី សុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ១ ម្នាលភិក្ខុទាំងឡាយ ភិក្ខុ កាលបរិភោគបិណ្ឌបាតរបស់ទាយកណា … ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាល ប្រើប្រាស់សេនាសនៈរបស់ទាយកណា … ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាល បរិភោគភេសជ្ជបរិក្ខារជាបច្ច័យ ដល់អ្នកជំងឺរបស់ទាយកណា ចូលកាន់ ចេតោសមាធិ ជាធម៌ប្រមាណមិនបាន អានិសង្សជាទីហូរមកនៃបុណ្យ ជាទី ហូរមកនៃកុសលរបស់ទាយកនោះ ក៏រមែងប្រមាណមិនបាន ជាទីនាំមកនូវ សេចក្តីសុខ ឲ្យនូវផលដ៏ល្អវិសេស មានផលជាសុខ ប្រព្រឹត្តទៅដើម្បីកើត ក្នុងស្ថានសួគ៌ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ១ ។