កប្បសូត្រទី ១២
ក្បាលទី 28 · ទំព័រ 296
ម្នាលភិក្ខុទាំងឡាយ អសង្ខេយ្យ ( កាលដែលយូររាប់មិនបាន ) នៃកប្បនេះមាន ៤ ។ អសង្ខេយ្យ ៤ គឺអ្វីខ្លះ ។ ម្នាលភិក្ខុទាំងឡាយ កាលកប្ប សូន្យទៅ តាំងមានឡើង កម្រនឹងរាប់ថា ប៉ុណ្ណេះឆ្នាំ ប៉ុណ្ណេះរយឆ្នាំ ប៉ុណ្ណេះ ពាន់ឆ្នាំ ឬប៉ុណ្ណេះសែនឆ្នាំ ១ ។ ម្នាលភិក្ខុទាំងឡាយ កាលកប្បតាំងនៅក្នុង ចន្លោះវិនាសទៅ តាំងមានឡើង ក៏កម្រនឹងរាប់ថា ប៉ុណ្ណេះឆ្នាំ ប៉ុណ្ណេះរយឆ្នាំ ប៉ុណ្ណេះពាន់ឆ្នាំ ឬប៉ុណ្ណេះសែនឆ្នាំ ១ ។