អសុភសូត្រ ទី ១

ក្បាលទី 28 · ទំព័រ 323

ម្នាលភិក្ខុទាំងឡាយ បដិបទានេះមាន ៤ ។ បដិបទា ៤ គឺអ្វី ខ្លះ ។ គឺប្រតិបត្តិលំបាក ទាំងត្រាស់ដឹងក៏យឺតយូរ ១ ប្រតិបត្តិលំបាក តែ ត្រាស់ដឹងឆាប់ ១ ប្រតិបត្តិស្រួល តែត្រាស់ដឹងយឺតយូរ ១ ប្រតិបត្តិស្រួល ទាំងត្រាស់ដឹងក៏ឆាប់ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះប្រតិបត្តិលំបាក ទាំង ត្រាស់ដឹងក៏យឺតយូរ តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុក្នុងសាសនា នេះ ជាអ្នកពិចារណាឃើញគ្រឿងមិនស្អាតក្នុងកាយ កំណត់សេចក្តីបដិកូល ក្នុងអាហារ កំណត់សេចក្តីមិនត្រេកអរក្នុងលោកទាំងពួង ឃើញនូវសេចក្តី មិនទៀងក្នុងសង្ខារទាំងពួង មួយទៀត ភិក្ខុនោះកំណត់សេចក្តីស្លាប់ តម្កល់ ទុកដោយប្រពៃព្ធដ៏ខាងក្នុង ។