អដ្ឋកថាទុតិយបុញ្ញាភិសន្ទសូត្រ

ក្បាលទី 28 · ទំព័រ 10

គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយបុញ្ញាភិសន្ទសូត្រទី ២ ដូចតទៅ បទថា អរិយកន្តេហិ គឺដោយសីលសម្បយុត្តដោយមគ្គ និងផល។ សីល ទាំងនោះ គួរប្រាថ្នា គួរស្រឡាញ់ គួរពេញចិត្តរបស់ព្រះអរិយៈទាំងឡាយ ។ ពាក្យដែលគប្បីពោលក្នុងសូត្រនោះ បានពោលហើយ ក្នុងគម្ពីរវិសុទ្ធិមគ្គ ។ ក្នុងគាថា គប្បីជ្រាបវិនិច្ឆ័យដូច្នេះ បទថា សទ្ធា សេចក្តីថា លោក បំណងយកសទ្ធារបស់សោតាបន្នបុគ្គល ។ សូម្បីសីលក៏ជាសីលនៃសោតា- បន្នបុគ្គលនោះឯង ។ បទថា ឧជុភូតញ្ច ទស្សនំ សេចក្តីថា ការឃើញ របស់បុគ្គលដែលអស់អាសវៈ ឈ្មោះថា ជាការឃើញត្រង់ ព្រោះលោក មិនមានការវេចោវេរ ផ្លូវកាយជាដើម ។ បទថា អាហុ ប្រែថា ពោល ។ បទថា បសាទំ គឺនូវការជ្រះថ្លាក្នុងព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ។ បទថា ធម្មទស្សនំ គឺឃើញធម៌ ។