បឋមសង្វាសសូត្រ
សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់ពុទ្ធដំណើរទៅកាន់ផ្លូវ ឆ្ងាយ ក្នុងចន្លោះស្រុកមធុរា និងចន្លោះស្រុកវេរញ្ជា ។ មានពួកគហបតី និង ពួកគហបតានីជាច្រើននាក់ ដើរទៅកាន់ផ្លូវឆ្ងាយក្នុងចន្លោះស្រុកមធុរា និង ចន្លោះស្រុកវេរញ្ជាដែរ ។ គ្រានោះ ព្រះដ៏មានព្រះភាគទ្រង់គេចចេញចាក ផ្លូវហើយ ទ្រង់គង់ក្រោមម្លប់ឈើមួយ ។ ពួកគហបតី និងគហបតានីទាំងនោះ បានឃើញព្រះដ៏មានព្រះភាគ ស្តេចគង់ក្រោមម្លប់ឈើមួយ លុះឃើញ ហើយ ក៏នាំគ្នាចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំ ព្រះដ៏មានព្រះភាគហើយ អង្គុយក្នុងទីសមគួរ ។ លុះពួកគហបតី និងគហតានី ទាំងនោះ អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគទ្រង់ត្រាស់ថា ម្នាល គហបតី និងគហបតានីទាំងឡាយ សង្វាស ( ការនៅរួមគ្នាជាមួយនឹង ស្វាមីភរិយា ) នេះមាន ៤ យ៉ាង ។ សង្វាស ៤ យ៉ាង តើដូចម្តេចខ្លះ ។ គឺខ្មោចប្រុសនៅរួមគ្នាជាមួយនឹងខ្មោចស្រី ១ ខ្មោចប្រុស នៅរួមគ្នាជាមួយនឹង ទេវតាស្រី ១ ទេវតាប្រុសនៅរួមគ្នាជាមួយនឹងខ្មោចស្រី ១ ទេវតាប្រុស នៅរួមគ្នាជាមួយនឹងទេវតាស្រី ១ ។ ម្នាលគហបតីទាំងឡាយ ចុះខ្មោចប្រុស នៅរួមគ្នាជាមួយនឹងខ្មោចស្រី តើដូចម្តេច ។ ម្នាលគហបតីទាំងឡាយ ស្វាមី ក្នុងលោកនេះ ជាអ្នកធ្វើនូវបាណាតិបាត ធ្វើនូវអទិន្នាទាន ប្រព្រឹត្តនូវកាមេសុមិច្ឆាចារ ពោលពាក្យមុសា ក្រេបផឹកនូវទឹកស្រវឹង គឺសុរា និងមេរ័យដែល ជាទីតាំងនៃសេចក្តីប្រមាទ ជាអ្នកទ្រុស្តសីល មានធម៌ដ៏លាមក មានចិត្តត្រូវ មន្ទិល គឺសេចក្តីកំណាញ់រួបរឹត នៅគ្រប់គ្រងផ្ទះ ជាអ្នកជេរប្រទេចពួកស មណព្រាហ្មណ៍ ទាំងភរិយារបស់ស្វាមីនោះ ក៏ជាអ្នកប្រព្រឹត្តធ្វើនូវបាណាតិបាត ប្រព្រឹត្តធ្វើនូវអទិន្នាទាន ប្