អដ្ឋកថាបឋមសង្វាសសូត្រ

ក្បាលទី 28 · ទំព័រ 16

គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមសង្វាសសូត្រទី ៣ ដូចតទៅនេះ បទថា សម្ពហុលាបិ ខោ គហបតី ច គហបតានិយោ ច សេចក្តីថា គហបតី និងគហបតានីជាច្រើន កាលទៅធ្វើអាវាហមង្គល ឬវិវាហមង្គល ក៏បានដើរផ្លូវនោះដូចគ្នា ។ បទថា សំវាសា សេចក្តីថា ការនៅរួមគ្នា ការ នៅរួមតែមួយ ។ បទថា ឆវោ ឆវាយ សេចក្តីថា ឈ្មោះថា ខ្មោចប្រុស ព្រោះស្លាប់ដោយការស្លាប់នៃគុណ នៅរួមជាមួយខ្មោចស្រី ព្រោះស្លាប់ដោយ ការស្លាប់នៃគុណដូចគ្នា ។ បទថា ទេវិយា សទ្ធឹ សេចក្តីថា ខ្មោចប្រុសនៅ រួមនឹងទេវតាស្រី ដោយគុណទាំងឡាយ ។ បទថា ទុស្សីលោ គឺស្វាមីជា បុគ្គលមិនមានសីល ។ បទថា បបធម្មោ គឺមានធម៌លាមក ។ បទថា អក្កោសកបរិភាសកោ សេចក្តីថា ជេរដោយរឿងសម្រាប់ជេរ ១០ យ៉ាង ដោយសម្តែងភ័យគំរាម ។ បណ្ឌិតគប្បីជ្រាបអត្ថក្នុងបទទាំងពួងយ៉ាងនេះ ។ បទថា កទរិយា បានដល់ កំណាញ់ស្វិតស្វាញ ។ បទថា ជានិបត់យោ ប្រែថា ភរិយាស្វាមី ។ បទថា វទញ្ញូ បានដល់ ដឹងនូវអត្ថនៃ ពាក្យរបស់យាចក ។ បទថា សញ្ញតា បានដល់ ប្រកបដោយសេចក្តី សង្រួមក្នុងសីល ។ បទថា ធម្មជីវិនោ បានដល់ ឈ្មោះថា ធម្មជីវី ព្រោះត ាំងនៅក្នុងធម៌ចិញ្ចឹមជីវិត ។ បទថា ឯត្ថា សម្បចុរា ហោន្តិ សេចក្តីថា មនុស្សទាំងនោះ រមែងបានប្រយោជន៍ ពោល គឺការចម្រើនដ៏ច្រើន ។ បទ ថា ផាសុកំ ឧបជាយតិ សេចក្តីថា កើតជាមួយគ្នាយ៉ាងផាសុក ។ បទថា កាមកាមិនោ បានដល់ បុគ្គលនៅមានការប្រាថ្នាក្នុងកាម ។