ទុតិយសង្វាសសូត្រ

ក្បាលទី 28 · ទំព័រ 17

ម្នាលភិក្ខុទាំងឡាយ សង្វាស ( ការនៅរួមគ្នាជាមួយនឹង ស្វាមីភរិយា ) នេះ មាន ៤ យ៉ាង ។ សង្វាស ៤ យ៉ាង តើដូចម្តេចខ្លះ ។ គឺខ្មោចប្រុសនៅរួមគ្នាជាមួយនឹងខ្មោចស្រី ១ ខ្មោចប្រុសនៅរួមគ្នាជាមួយនឹង ទេវតាស្រី ១ ទេវតាប្រុសនៅរួមគ្នាជាមួយនឹងខ្មោចស្រី ១ ទេវតាប្រុសនៅ រួមគ្នាជាមួយទេវតាស្រី ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះខ្មោចប្រុសនៅរួមគ្នា ជាមួយនឹងខ្មោស្រី តើដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ ស្វាមីក្នុងលោកនេះ ជាអ្នកប្រព្រឹត្តធ្វើនូវបាណាតិបាត ធ្វើនូវអទិន្នាទាន ធ្វើនូវកាមេសុមិច្ឆាចារ ពោលពាក្យមុសា ពោលពាក្យញុះញង់ ពោលពាក្យអាក្រក់ ពោលពាក្យ រោយរាយ មានអភិជ្ឈា មានចិត្តព្យាបាទ មានសេចក្តីឃើញខុស ទ្រុស្ត សីល មានធម៌លាមក មានចិត្តត្រូវមន្ទិល គឺសេចក្តីកំណាញ់រួបរឹត នៅគ្រប់ គ្រងផ្ទះ ជេរប្រទេចពួកសមណព្រាហ្មណ៍ ទាំងភរិយារបស់បុរសនោះ ក៏ជា អ្នកប្រព្រឹត្តធ្វើនូវបាណាតិបាត ធ្វើនូវអទិន្នាទាន ធ្វើនូវកាមេសុមិច្ឆាចារ ពោលពាក្យមុសា ពោលពាក្យញុះញង់ ពោលពាក្យអាក្រក់ ពោលពាក្យ រោយរាយ មានអភិជ្ឈា មានចិត្តព្យាបាទ មានសេចក្តីឃើញខុស ទ្រុស្ត សីល មានធម៌លាមក មានចិត្តត្រូវមន្ទិល គឺសេចក្តីកំណាញ់រួបរឹត នៅគ្រប់គ្រង ផ្ទះ ជេរប្រទេចពួកសមណព្រាហ្មណ៍ដែរ ។ ម្នាលភិក្ខុទាំងឡាយ យ៉ាង នេះ ឈ្មោះថា ខ្មោចប្រុសនៅរួមគ្នាជាមួយនឹងខ្មោចស្រី ។ ម្នាលភិក្ខុទាំងឡាយ ចុះខ្មោចប្រុសនៅរួមគ្នាជាមួយនឹងទេវតាស្រី តើដូចម្តេច ។ ម្នាល ភិក្ខុទាំងឡាយ ស្វាមីក្នុងលោកនេះ ជាអ្នកប្រព្រឹត្តធ្វើនូវបាណាតិបាត ធ្វើ អទិន្នាទាន ។ បេ ។