អដ្ឋកថាបឋមសមជីវិសូត្រ

ក្បាលទី 28 · ទំព័រ 23

គប្បីជ្រាបវិនិច្ឆ័យក្នុងបឋមសមជីវិសូត្រទី ៥ ដូចតទៅនេះ បទថា តេនុបសង្កមិ សេចក្តីថា សួរថា ព្រះមានព្រះភាគទ្រង់ចូលទៅរក ដើម្បីអ្វី ឆ្លើយថា ដើម្បីទ្រង់អនុគ្រោះ ។ ពិតហើយ ព្រះតថាគតកាលទ្រង់ ទៅកាន់ដែននោះ រមែងយាងទៅដើម្បីទ្រង់សង្គ្រោះមនុស្សទាំង ២ នេះ បុណ្ណោះ ។ បានឮថា នកុលបិតា បានជាបិតារបស់ព្រះតថាគតមកហើយ ៥០០ ជាតិ ជាជីតា ៥០០ ជាតិ ជាពុកមា ៥០០ ជាតិ សូម្បីនកុលមាតា ក៏បានជាមាតា ៥០០ ជាតិ ជាជីដូន ៥០០ ជាតិ ជាមីង ៥០០ ជាតិ ជន ទាំងនោះ បាននូវសេចក្តីស្រឡាញ់ដូចកូន តាំងអំពីកាលខ្លួនឃើញព្រះសាស្តា ទើបចូលទៅរកហើយ គាត់ទាំង ២ បានជាសោតាបន្ន ដោយបឋមទស្សនៈ ដូចមេគោឃើញកូនគោហើយ ជាប់ចិត្តក្នុងកូនគោ ស្រែករោទ៍ថា ហន្តាត ហន្តាត ដូច្នេះ ។ ក្នុងនិវេសន៍ ទើបបុគ្គលនោះបានរេបោចំអាសនៈប្រគេន ដល់ភិក្ខុ ៥០០ រូបជានិច្ចកាល ទើបព្រះមានព្រះភាគ យាងចូលទៅរកដើម្បី អនុគ្រោះមនុស្សទាំងនោះ ដោយប្រការដូច្នេះ ។ បទថា អតិចរិតា បាន ដល់ ប្រព្រឹត្តក្រៅចិត្ត ។ បទថា អភិសម្បរាយញ្ច បានដល់ ក្នុងលោក ខាងមុខ ។ បទថា សមស្សទ្ធា បានដល់ ជាបុគ្គលស្មើ គឺស្មើគ្នាដោយ សទ្ធា ។ ក្នុងសីលជាដើម ក៏មានន័យនេះដូចគ្នា ។