សុប្បវាសសូត្រ
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងនិគមឈ្មោះ បជ្ជនេលៈ របស់ពួកកោលិយរាជត្រកូល ក្នុងដែនកោលិយៈ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ស្បង់ ប្រដាប់បាត្រ និងចីវរក្នុងបុព្វណ្ហសម័យ ស្តេច ចូលទៅកាន់និវេសន៍របស់នាងសុប្បវាសា ជាធីតានៃស្តេចកោឡិយៈ លុះ ស្តេចចូលទៅដល់ ទ្រង់គង់លើអាសនៈដែលគេក្រាលថ្វាយ ។ វេលានោះ នាងសុប្បវាសាជាធីតានៃស្តេចកោឡិយៈ បានអង្គាសថ្វាយខាទនីយភោជនីយាហារដ៏ឆ្ងាញ់ពិសាដោយដៃខ្លួនឯង ចំពោះព្រះដ៏មានព្រះភាគឲ្យឆ្អែតស្កប់ស្កល់ ត្រាតែដល់ព្រះអង្គប្រកែកលែងទទួលទៀត ។ លុះព្រះដ៏មានព្រះភាគ ទ្រង់សោយស្រេច លែងលូកព្រះហស្តទៅក្នុងបាត្រហើយ ទើបនាងសុប្បវាសាអង្គុយក្នុងទីសមគួរ ។ លុះនាងសុប្បវាសាជាកោឡិយៈ ធីតាអង្គុយក្នុង ទីសមគួរហើយ ព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលសុប្បវាសា អរិយសាវិកាឲ្យភោជនាហារ ឈ្មោះថា ឲ្យនូវឋានៈ ៤ យ៉ាង ដល់បដិគ្គាហក ទាំងឡាយ ។ ឋានៈ ៤ យ៉ាង តើដូចម្តេច ។ គឺឲ្យអាយុ ១ ឲ្យវណ្ណៈ ១ ឲ្យសុខ ១ ឲ្យពល ១ ។ លុះឲ្យអាយុហើយ រមែងជាអ្នកមានចំណែក គឺ បានទទួលយកនូវអាយុដែលជារបស់ទិព្វ ឬជារបស់មនុស្ស លុះឲ្យវណ្ណៈ ហើយ រមែងជាអ្នកមានចំណែក គឺបានទទួលយកនូវវណ្ណៈ ដែលជារបស់ ទិព្វ ឬជារបស់មនុស្ស លុះឲ្យសុខហើយ រមែងជាអ្នកមានចំណែក គឺបាន ទទួលយកនូវសុខដែលជារបស់ទិព្វ ឬជារបស់មនុស្ស លុះឲ្យពលហើយ រមែងជាអ្នកមានចំណែក គឺបានទទួលយកនូវពលដែលជារបស់ទិព្វ ឬជា របស់មនុស្ស ។ ម្នាលសុប្បវាសា អរិយសាវិកាឲ្យភោជនាហារ ឈ្មោះថា ឲ្យឋានៈទាំង ៤ យ៉ាងនេះដល់បដិគ្គាហកទាំងឡាយ ។ បុគ្គលឲ្យភោជនដែលខ្លួនតាក់តែងស្អាត ឆ្ងាញ់ពិសាបរិបូណ៌ ដោយរស ( ដល់បដិគ្គាហក ) ទក្ខិណាទាននោះ ដែលបុគ្គល ឲ្យហើយដល