អដ្ឋកថាសុប្បវាសសូត្រ
គប្បីជ្រាបវិនិច្ឆ័យក្នុងសុប្បវាសសូត្រទី ៧ ដូចតទៅនេះ ពាក្យថា បជ្ជនេល ជាឈ្មោះនិគមរបស់បុគ្គលណា ។ បទថា កោលិយានំ បានដល់ របស់កោលិយរាជត្រកូល ។ បទថា អាយុំ ខោ បន ទត្វា បាន ដល់ កាលឲ្យអាយុទានហើយ ។ បទថា អាយុស្ស ភាគិនី ហោតិ បាន ដល់ ជាស្រីបានលាភ គឺអាយុ ឬជាបុគ្គលដែលកើតមានអាយុ អធិប្បាយ ថា ជាអ្នកបានអាយុ ។ ក្នុងបទដ៏សេស ក៏មានន័យនេះដូចគ្នា ។ បទថា រសសា ឧបេតំ បានដល់ ភោជនីយាហារដែលប្រកបដោយ រស គឺ ដល់ព្រមដោយរស ។ បទថា ឧជ្ជុគតេសុ សេចក្តីថា ក្នុងព្រះខីណា ស្រពដែលទៅត្រង់ ព្រោះវៀរការវេចោកាយជាដើមហើយ ។ បទថា ចរណូ បបន្នេសុ សេចក្តីថា ជាអ្នកប្រកបដោយចរណធម៌ ១៥ ។ បទថា មហគ្គតេសុ គឺជាអ្នកដល់នូវភូមិនៃធម៌ជាន់ខ្ពស់ ។ បទនោះជាឈ្មោះរបស់ ព្រះខីណាស្រព ។ បទថា បុញ្ញេន បុញ្ញំ សំសន្ទមានា ប្រែថា ការបន្តបុណ្យ ដោយបុណ្យ ។ បទថា មហប្ផលា លោកវិទូន វណ្ណិតា សេចក្តីថា ទក្ខិណា ពោល គឺទានបែបនេះ ព្រះពុទ្ធទាំងឡាយ ទ្រង់ដឹងច្បាស់នូវលោក ត្រាស់ សរសើរហើយ អធិប្បាយថា ព្រះពុទ្ធទាំងឡាយទ្រង់សរសើរហើយ ព្រោះ ទ្រង់ធ្វើលោក ៣ ឲ្យជាក់ច្បាស់ហើយ ។ បទថា យញ្ញមនុស្សរន្តា បានដល់ រពឫកដល់យញ្ញ គឺទាន ។ បទថា វេទជាតា ប្រែថា កើតនូវការត្រេកអរ ហើយ ។