អដ្ឋកថាគិហិសាមិចិសូត្រ

ក្បាលទី 28 · ទំព័រ 34

គប្បីជ្រាបវិនិច្ឆ័យក្នុងគិហិសាមិចិសូត្រទី ១០ ដូចតទៅនេះ បទថា គិហិសាមិចិប្បដិបទំ បានដល់ នូវបដិបទាដ៏សមគួរដល់គ្រហស្ថ ។ បទថា បច្ចុប្បដ្ឋិតោ ហោតិ សេចក្តីថា តាំងសតិមាំ ព្រោះលោកបំណង នឹងនាំទៅថ្វាយ អធិប្បាយថា ចូលទៅថ្វាយចីវរដល់ភិក្ខុសង្ឃ ។ បទថា ឧបដ្ឋិតា ប្រែថា ជាអ្នកទំនុកបម្រុង ។ បទថា តេសំ ទិវា ច រត្តោ ច សេចក្តីថា បណ្ឌិតពួកណា រមែងទំនុកបម្រុងដោយបច្ច័យ ៤ យ៉ាង នេះ បុណ្យរមែងចម្រើនដល់បណ្ឌិតទាំងនោះគ្រប់កាល ទាំងពេលថ្ងៃ ទាំង ពេលយប់ ដោយអំណាចការបរិច្ចាគ និងការរពឫកដល់ ។ បទថា សគ្គញ្ច កមតិដ្ឋានំ សេចក្តីថា បណ្ឌិតដែលមានសភាពបែបនោះ កាលធ្វើកម្មដ៏ ចម្រើនហើយ រមែងទៅកាន់សគ្គស្ថាន ក្នុងព្រះសូត្រទាំង ៤ នេះ ត្រាស់ បដិបទាសម្រាប់អ្នកគ្រប់គ្រងផ្ទះ រមែងគួរដល់គ្រហស្ថដែលជាសោតាបន្ន និងសកទាគាមីផងដែរ ។